ព័ត៌មានសុខភាព

ស្វែងយល់ពីការកកើតរូបរាងរបស់ទារក តាំងពីដំណាក់កាលដំបូង រហូតដល់គ្រប់លក្ខណៈ

ទោះបីមនុស្សស្ទើតែទាំងអស់កើតមកមិនដូចគ្នា តែធម្មជាតិនៃការកកើតដំបូងគឺដូចគ្នាទាំងអស់។ ដំណើរការកកើតនេះ មានដំណាក់កាលផ្សេងៗគ្នា ទៅតាមអាយុកាលរបស់ទារក ដែលមើលទៅគួរឲ្យចាប់អារម្មណ៍មែនទែន។

ដំណាក់កាលដំបូងបំផុត
ដំណាក់កាលនេះ ជាពេលវេលាដែលមេជីវិតឈ្មោលដែលខ្លាំងបំផុត​ បានទម្លុះចូលក្នុងស្បូនមនុស្សស្រី ហើយក្លាយស៊ុតដ៏សែនតូចមួយ។ ដំណាក់កាលនេះ​ មានរយៈពេល២៤ម៉ោង ដើម្បីសម្រេចថាកូនរបស់អ្នក ជាប្រុស ឬស្រី។

អាយុ ៤សបា្តហ៍
ក្នុងពេលនេះ ស៊ុតនោះបានក្លាយទៅជាអំប្រ៊ីយ៉ុងមួយ ដែលមានទំហំ២មីលីម៉ែត្រ។ ដំណាក់កាលនេះ ទារកចាប់ផ្តើមលេចចេញជារូបរាងខ្លះ ដូចជាក្បាល ដើមទ្រូង ពោះវៀន
ដៃនិងជើង។

អាយុ ៨សប្តាហ៍
នៅក្នុងដំណាក់កាលនេះ ទារកមានប្រវែង២សង់ទីម៉ែត្រ ហើយចាប់ផ្តើមមានភ្នែក ត្រចៀក និងច្រមុះ។

អាយុ ១២សប្តាហ៍
ពេលវេលានេះ ទារកអាចចាប់ផ្តើមកម្រើកម្រាមដៃរបស់ខ្លួន ព្រោះវាដំណាក់កាលដែលទារកត្រូវមានចលនា ហើយលោកអ្នកនឹងមើលកាយវិការរបស់ពួកគេតាមរយៈការថតអេកូ។

អាយុ ១៦សប្តាហ៍
ទារកដែលមានអាយុ ១៦សប្តាហ៍ឡើងទៅ ចាប់ផ្តើមកម្រើកភ្នែក ហើយអាចមើលឃើញពន្លឺ និងអាចស្តាប់សម្លេងដែលអ្នកបាននិយាយ។

អាយុ ២០សប្តាហ៍
ចាប់ពីអាយុ ២០សប្តាហ៍ ទារកមានទំហំប៉ុនផ្លែចេកធម្មតាមួយផ្លែ ហើយពួកគេអាចនឹងមានចលនាច្រើនជាងមុន ប្រើសិនទារកមានសុខភាពល្អ។

អាយុ ២៤សប្តាហ៍
ខួរក្បាល និងសួត របស់ទារកចាប់ផ្តើមរីកធំឡើង ហើយអ្នកម្តាយប្រហែលជាមានអារម្មណ៍ដឹងថាកូនក្នុងផ្ទៃរបស់គេ មានអាការត្រអើកម្តងម្កាលផងដែរ។

អាយុ ២៨ខែ
មកដល់ដំណាក់កាលនេះ ទារកមានទំហំប៉ុនផ្លែត្រប់វែងមួយផ្លែ ហើយទារកនឹងមានចាប់ឡើងទម្ងន់យ៉ាងឆាប់រហ័សក្នុងដំណាក់នេះ។

អាយុ ៩ខែ
ទារកដែលមានអាយុ ៩ខែ កាន់តែខំប្រឹងស្រូបយកជីវជាតិជាច្រើន និងជាតិខ្លាញ់មួយចំនួន ដើម្បីរក្សាកម្តៅក្នុងខ្លួនរបស់ពួកគេ។

ដំណាក់កាលចុងក្រោយ
ដំណាក់កាលនេះ ភាគច្រើនមានរយៈពេល ៩ខែ១០ថ្ងៃ គឺជាពេលវេលាដែលទារកត្រូវចាប់កំណើត ចេញមកបង្ហាញខ្លួន ចំពោះមុខឪពុកម្តាយរបស់គេ៕

លោកអ្នកអាចទស្សនាដំណើរនៃកកើតនេះ តាមរយៈវិដេអូរខាងក្រោម៖

មតិយោបល់