កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ២០ នាទីរសៀល ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ មានករណីផ្ទុះចរន្តអគ្គិសនីនៅម្តុំលក់ម៉ូតូ ជិតរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
ព័ត៌មានក្នុងដៃអ្នក
កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ២ និង ២០ នាទីរសៀល ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ មានករណីផ្ទុះចរន្តអគ្គិសនីនៅម្តុំលក់ម៉ូតូ ជិតរង្វង់មូលតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕
ភ្នំពេញៈ មន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៤ បានដកកាំភ្លើងបាញ់មេឃ ៣គ្រាប់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ នៅក្នុងបន្ទប់ជួលលេខ C៥ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាម៉ោងជា៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។ ជនសង្ស័យឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ…
ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីភ្លៀងនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំបាក់ដើមឈើ សង្កត់រថយន្តមួយគ្រឿង ម៉ាកស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-4414 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នៅរសៀលថ្ងៃកើតហេតុខាងលើ មានភ្លៀងធ្លាក់និងខ្យល់កន្រ្តាក់បោកបក់មកយ៉ាងខ្លាំង បណ្តាលឲ្យដើមឈើមួយដើម…
ប៉ារីស៖លោកប្រធានាធិបតី Francois Hollande បានចេញមកប្រកាសកាលពីម្សិលមិញថាលោកនិងចុះហត្ថលេខាទទួលស្គាល់លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបអាពាហ៍ពិពាហ៍ស្របច្បាប់រវាងពួកភេទទីបីបន្ទាប់ពីត្រូវបានអនុម័តច្បាប់ដោយរដ្ឋធម្មនុញ្ញជាតិកាលពីថ្ងៃសុក្រ។ ខណះដែលកាលពីលោកប្រធានាធិបតីរូបនេះធ្លាប់បានសន្យារួចមកហើយនៅក្នុងយុទ្ធនាការស្វែងរកសន្លឹកឆ្នោតដែលលោកបាននិយាយថាការរៀបការគឺសម្រាប់មនុស្សរាល់គ្នាដែលកាលនោះវាបានធ្វើឲ្យមានភាពមិនត្រូវរ៉ូវគ្នាយ៉ាងពាសពេញផ្ទៃប្រទេសនៅក្នុងសង្គមនៅក្នុងប្រទេសបារាំង។ អស់រយះពេលជាច្រើនខែដែលសេចក្តីព្រាងច្បាប់មួយនេះបានធ្វើឲ្យប្រជាពលរដ្ឋបារាំងរាប់ពាន់នាក់ដែលភាគច្រើនមកពីបក្សឆ្វេងនិយមនិងក្រុមសាសនាមួយចំនួននាំគ្នាធ្វើការតវ៉ាប្រឆាំងនៅតាមផ្លូវនានាពេញប្រទេស។បើទោះបីជាយ៉ាងណាក្តីនៅក្នុងសេចក្តីសម្រេចចិត្តជាលើកចុងក្រោយគឺការរៀបការរវាងពួកភេទទីបីគឺបានទទួលជោគជ័យហើយបានធ្វើឲ្យប្រទេសបារាំងក្លាយជាប្រទេសទី 14 ដែលអនុញ្ញាត្តិឲ្យមានច្បាប់នេះឡើង។ ប៉ុន្តែនៅក្រោយការសម្រេចចិត្តលើកនេះក្រុមជំទាស់ប្រឆាំងដែលមកពីគណះបក្សប្រឆាំងគឺលោក Frigide Barjot បានបន្ទោសថាវានិងធ្វើឲ្យមានការផ្លាស់ប្តូរនូវភាពរីកចម្រើននៃប្រទេសបារាំងហើយលោកក៏បានធ្វើការអំពាវនាវឲ្យមានការចូលរួមក្នុងការធ្វើការតវ៉ាប្រឆាំងតាមរយះការដង្ហែនិងធ្វើបាតុកម្មប្រឆាំងនាថ្ងៃទី 26 ខែឧសភានេះ៕ https://i1272.photobucket.com/albums/y389/domneng/France/130114184300-francois-hollande-french-president-mali-story-top_zps2138649c.jpg https://i1272.photobucket.com/albums/y389/domneng/France/1297407168867_ORIGINAL_zpsdd776b34.jpg មតិយោបល់
មតិយោបល់