ភ្នំពេញៈ ប្រឡូកសិល្បៈបានតែជាង១ឆ្នាំតែប៉ុណ្ណោះ តារាសម្តែងដែលមានសម្រស់ស្រស់ផូរផង់ សាច់សដូចបណ្តូលចេក កញ្ញា គីម ច័ន្ទបូរមី បានឲ្យដឹងថា សិល្បៈគ្រាន់តែជាចំណែកតូចមួយនៃការសិក្សាតែប៉ុណ្ណោះ ទោះជាល្បីល្បាញក៏ដោយ តែមិនបោះបង់ចោលការសិក្សាឡើយ។
គីម ច័ន្ទបូរមី ថ្លែងប្រាប់ Postnews នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១០៦ ឲ្យដឹងថា “បច្ចុប្បន្ននាងខ្ញុំ សិក្សាផ្នែកអក្សរសាស្ត្រជប៉ុន ឆ្នាំទី២ នៅសាលាពាណិជ្ជសាស្ត្របឹងត្របែក តែបច្ចុប្បន្នសាលានេះ បានផ្លាស់ទៅកាន់ CJCC ហើយ” ។
គីម ច័ន្ទបូរមី តារាស្រីដែលគ្រងតំណែងតួឯកមិនក្រោម៥រឿង បានបន្តថា “បើទោះបីជាខ្ញុំមានកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងណា ក្នុងពិភពសិល្បៈ ប៉ុន្តែសម្រាប់ការសិក្សាខ្ញុំមិនបោះបង់នោះទេ មានតែរៀនថែម ព្រោះថា សិល្បៈគ្រាន់តែជាចំណែកតូចមួយតែប៉ុណ្ណោះ”៕
មតិយោបល់