តាមរយៈគេហទំព័រសារព័ត៌មានថៃ .kapook. បានចេញផ្សាយក្ដៅៗ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ក្រោយថៃមានការស្នើសុំដាក់បញ្ចូល សម្បត្តិបេតិកភណ្ឌចំនួន ៧ ប្រភេទជាសម្បត្តិមរដកវប្បធម៌ដែលមិនមែនជារបស់មនុស្សជាតិ (Intangible Cultural Heritage )នៅអង្គការ UNESCO កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ហើយមក ខាងអង្គការ UNESCO បានពិចារណាលើសំណើរ “ខូនថៃ ” (ល្ខោនខូន) និង ” នួតថៃ” (ម៉ាស្សាបុរាណថៃ) ក្នុងរយៈពេល ១ ឆ្នាំ ។
ថៃបានបញ្ជាក់ថា មូលហេតុដែលបានបញ្ចូល ខូនថៃ ជាសម្បត្តិបេតិកភណ្ឌជាតិ ព្រោះល្ខោនខូន បានទទួលការប្រកាសជាមរដកវប្បធម៌ជាតិ នៅព.ស ២៥៥២ ( គ.ស ២០១០ ) ម្យ៉ាងវិញទៀត ល្ខោនខូន ជានាថសាស្រ្ដជាន់ខ្ពស់បំផុតរបស់ប្រទេសថៃ ដែលប្រកកដោយលក្ខណៈជាច្រើនរួមបញ្ចូលគ្នាតែមួយ មិនចំពោះសិល្បៈការសម្ដែង ភ្លេងប្រកប ខាងផ្នែកតុបតែង ( សំលៀកបំពាក់ តែងកាយ និង ឆាក ) នឹងមានការបង្រៀនសាច់រឿងច្បាស់លាស់ ទាំងដាក់បញ្ចូលទៅក្នុងការសិក្សា មហាវិទ្យាល័យផងដែរ ។
រីចំពោះ “នួតថៃ” (ម៉ាស្សាបុរាណថៃ) វិញ គឺមានគ្រប់ជ្រុងជ្រោយតាមតម្រូវការរបស់ អង្គការ UNESCO បានកំណត់ ហើយកំពុងរៀបចំព័ត៌មានលម្អិតបន្ថែមទៀតអំពី គុនថៃ អាហារថៃ មនោរាហ៍ថៃ ឲ្យគ្រប់លម្អិតទាំងអស់ដើម្បីស្នើសុំដាក់បញ្ចូលក្នុង ១ ឆ្នាំមួយប្រភេទ ៕
មតិយោបល់