ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកបញ្ចូលសំឡេង​ដ៏កំប្លែងក្នុងគំនូរជីវចល “Toy Story” បានលាចាកលោក​

តារាកំប្លែង និងជា​អ្នកបញ្ចូលសំឡេង​ក្នុងរឿងគំនូរ​ជីវចល​ “Toy Story” លោក Don Rickles បានស្លាប់នៅអាយុ ៩០ឆ្នាំ កាលពីថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៧​។

Don Rickles គឺជា​តារាកំប្លែងជើងចាស់ដែលល្បីបំផុត ក្នុងពិភពហូលីវ៉ូត ដោយស្លាប់ក្នុងម៉ោងបរិច្ចេទខាងលើ ដែលជាម៉ោងក្នុងតំបន់ ហើយមូលហេតុ​ដែលស្លាប់គឺខ្សោយតម្រង់នោម។ បើតាមការអះអាងពីគ្រួសារ​តារាកំប្លែងខាងលើ គឺលោកបានស្លាប់នៅគេហដ្ឋាន នៅក្រុងឡូអេនជើឡេស ។ Don Rickles បានល្បីល្បាញក្នុងពិភពសិល្ប:នៅអំឡុងឆ្នាំ១៩៦០ ដោយបង្ហាញខ្លួនតាមរយ:កម្មវិធី Tonight Show និង​ The Dean Martin Show។

សម្រាប់រឿងបែបគំនូរ​ជីវចល Toy Story 4 នឹងចេញជាផ្លូវការនៅឆ្នាំ ២០១៩ ប៉ុន្តែ​ជាអកុសល លោកបានស្លាប់មុនសាច់រឿងចេញ​។

//www.youtube.com/watch?v=nCqtQLmJTl0

មតិយោបល់