នៅក្នុងថ្ងៃនេះ ក្នុងករណីដដែល តារាស្រី ឥណ្ឌា ល្បីឈ្មោះនាង Bhavana ដែលត្រូវបានក្រុមបុរស ៧ នាក់ចាប់រំលោភសម្រេចយ៉ាងព្រៃផ្សៃនៅក្នុងរថយន្ដរបស់នាង នាវេលាម៉ោង ១០ យប់ នោះ ឥឡូវនេះនាយកដ្ឋានការពារតារាត្រូវគេរំលោភ បានសហការជាមួយប៉ូលិស នឹងវែកមុខជនទាំង ៧ នាក់ ដែលសង្ស័យថា ករណីមួយជាការឃុបឃិត នឹងមានការប៉ុនប៉ងសងសឹកគំនុំក្នុងពិភពសិល្បៈ ។
បុរសជាជនសង្ស័យមានឈ្មោះថា Pulsar Sunil ឬឈ្មោះផ្សេងមួយទៀតថា Sunil Kumar ដែលជាអតីតអ្នកបើករថយន្ដផ្ទាល់របស់តារាស្រីខាងលើនេះ ហើយបុរសម្នាក់នេះត្រូវសង្ស័យថា ជាមេក្លោងនៅក្នុងហេតុការចាប់រំលោភបូកនោះផងដែរ នេះបើតាមសម្ដីរបស់មន្រ្ដីប៉ូលិស ស៊ើបអង្កេតបាននិយាយឡើង ។
រហូតមកដល់ពេលនេះ ប៉ូលិសចាប់ខ្លួនបានបុរស ២ នាក់ ដែលបានរំលោភតារាស្រីខាងលើ ដែលបុរសទី១ ឈ្មោះ Vadival Salim នឹង បុរសទី ២ ឈ្មោះ Pradeep ដែលបានចូលរួមផ្សំគំនិតរំលោភបូក ជាមួយបុរស ៥ នាក់ទៀត ។
ទន្ទឹមនឹងនោះ មន្ដ្រីប៉ូលិសស៊ើបអង្កេតបានបន្ដទៀតថា ” ក្រុមប៉ូលិសស៊ើបអង្កេត នឹងធ្វើការស៊ើបអង្កេតទៅលើ ក្រុមថតខ្សែភាពយន្ដ ក្រុមការងាររបស់តារាស្រី Bhavana នឹង អ្នកក្រុមសិល្បៈដែលមានភាពពាក់ព័ន្ធជាមួយនាង ផងដែរ ក្នុងការរកយុត្តិធម៌ជូនតារាស្រីល្បីឈ្មោះរបស់ឥណ្ឌា នាង Bhavana ៕
មតិយោបល់