ព័ត៌មានជាតិ

គួរឲ្យអាសូរ! ស្រ្តីម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនដោយរោគប្រចាំកាយ១០ឆ្នាំ ព្យាបាលមិនជា

បាត់ដំបងៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីស្រ្តីម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៤ ភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រើន សុខនី ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា ដោយសារជនរងគ្រោះមានរោគប្រចាំកាយ១០ឆ្នាំកន្លងមកហើយ ព្យាបាលមិនជា ក៏សម្រេចចិត្តធ្វើអត្តឃាត ចងក សម្លាប់ខ្លួន។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិចយ័និងកំំណត់ហេតុ សពជនរងគ្រោះពិតជាស្លាប់ដោយសារ ចងក ពិតប្រាកដមែន។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់