Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត តារាស្រីកូរ៉េ...

តារាស្រីកូរ៉េជើងចាស់ Kim Young Ae ទទួលមរណ:ភាពហើយ

កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៧ តារាស្រីជើងចាស់របស់ប្រទេស កូរ៉េ ខាងត្បូង គឺលោកស្រី គីម យ៉ុង អេ ( Kim Young Ae ) បានទទួលមរណ: ក្នុងអាយុ ៦៦ ឆ្នាំ ដោយសារកើតជំងឺមហារីកអស់រយ:ពេល ៥ ឆ្នាំ ។ នេះបើតាមគេហទំព័រ mthai បានចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០១៧ ។

លោកស្រី គីម យ៉ុង អេ ជាតារាស្រីជើងចាស់ នឹងជានាថការសិល្ប:ការិនីមួយរូបដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅក្នុងពិភពសិល្ប:របស់ប្រទេសកូរ៉េ លោកបានចូលរួមសម្ដែងខ្សែភាពយន្ដភាគទូរទស្សន៍ល្បីៗធំៗដូចជា The Moon Embracing the Sun, Birth of a Beauty និងរឿង Doctors ជាដើម។

ចុងក្រោយ លោកស្រីបានលាចាកលោកនេះ ខណ:ដែលលោកស្រីកំពុងថតរឿងភាគទូរទស្សន៍ថ្មីដែលមានចំណងជើងថា Laurel Tree Tailors ដែលជារឿងភាគចុងក្រោយរបស់លោកស្រីផងដែរ ៕