លោក Ed Sheeran ម្ចាស់បទ shape of you បានដោះស្រាយនូវពាក្យបណ្តឹងចំនួន ២០លានដុល្លារអាមេរិច ក្រោយពីរងការចោទប្រកាន់ពីបទ រំលោទសិទ្ធិអ្នកនិពន្ធ លើបទចម្រៀង។ តារាចម្រៀងលេងស្តាយសក់ពណ៌ទង់ដែងរូបនេះ ត្រូវបានម្ចាស់ដើមចោទប្រកាន់លើករណី ចម្លងស្ទាយ៍ពីបទ Amazing របស់ Matt Cardle ដែលបានបង្កើតឡើងនៅឆ្នាំ២០១២។
ទោះបីជាយ៉ាងណា គោលបំណងនៃការដាក់ពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទ ដែលបានចុះហត្ថលេខាដោយ ចៅក្រម James Selna នៅរដ្ឋកាលីហ្វ័រញ៉ា ដោយករណីត្រូវបានច្រានចោល បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាង Ed និងអ្នកសរសេរចម្រៀងខាងលើ។
គ្មានសេចក្តីលម្អិតនៃការព្រមព្រៀងឡើយ។
កាលពីខែមិថុនា ឆ្នាំ២០១៦ លោកEd Sheeran ត្រូវបានគេដាក់ពាក្យបណ្តឹង ទារប្រាក់ចំនួន ២០លានដុល្លារ លើកម្មសិទ្ធិបញ្ញាអ្នកនិពន្ធ ជាមួយបទរបស់ខ្លួនក្រោមចំណងជើងថា Photograph ដែលចេញកាលពីឆ្នាំ២០១៥។ បទ Photograph របស់Ed Sheeran ត្រូវបានអ្នកនិពន្ធ Leonard និង Harrington បានចោទថា តារាសក់ទង់ដែងខាងលើបានចម្លងកម្មសិទ្ធិបញ្ញពីបទ Amazing ដែលពួកគេបានសរសេរសម្រាប់ម្ចាស់ពាន X Factor លោក Matt Cardle។
សារព័ត៌មាន Hollywood Reporter ចុះថា លើករណីនេះបណ្តឹងនេះ ដោយសារតែមានភាពស្រដៀងគ្នា រវាងបទទាំងពីរ ដោយស្រដៀងទៅនឹងចង្វាក់ សំឡេង ភ្លេង ជាដើម៕
ទស្សនាបទ Photograph ៖
ទស្សនាបទ Amazing៖

មតិយោបល់