ព័ត៌មានសុខភាព

ដឹងពីគុណសម្បត្តិដ៏សំខាន់ទាំងនេះហើយ អ្នកច្បាស់ជាចង់ញ៉ាំស្វាយទុំរាល់ថ្ងៃ

បើនិយាយពីផ្លែស្វាយ អ្នកណាក៏ស្គាល់ ហើយក៏ធ្លាប់ទទួលទានយ៉ាងឆ្អែតឆ្អន់ដែរ។ ប៉ុន្តែគួរឲ្យស្តាយមនុស្សភាពច្រើន​មិនបានដឹង​ពីគុណតម្លៃដែលបានមកពីផ្លែស្វាយនោះឡើយ ហើយក៏មិនសូវយកចិត្តទុកដាក់ចំពោះការទទួលទានដែរ។

បើយោងតាមគេហទំព័រ organicfacts បានបង្ហាញថា ផ្លែស្វាយមានសមត្ថភាពអាចជួយដោះស្រាយបញ្ហាសុខភាពជាច្រើន ដែលអ្នករាល់គ្នា​មិនធ្លាប់ដឹងពីមុន។

១.ប្រឆាំងនឹងជំងឺមហារីក
ផ្លែស្វាយមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលត្រូវបានគេទទួលស្គាល់ថា គឺជាគុណសម្បត្តិ​ដ៏អស្ចារ្យ​បំផុតសម្រាប់​ប្រឆាំង​នឹង​ជំងឺមហារីក។

២.ជួយឲ្យភ្នែកភ្លឺច្បាស់
វីតាមីនដ៏សម្បូរបែបច្រើនជាងផ្លែឈើធម្មតាដល់ទៅ៣ដង ធ្វើឲ្យវាមានសមត្ថភាព​ក្នុងការកាត់បន្ថយ​បញ្ហាភ្នែកព្រិល​មើល​មិនសូវ​ច្បាស់។ ជាពិសេសវីតាមីន A អាចជួយការពារភ្នែកពីរលកពន្លឺកាំរស្មី ultraviolet ដែលអាចប៉ះពាល់ដល់ភ្នែក។

៣.ល្អសម្រាប់បេះដូង
ដោយសារតែផ្លែស្វាយ មានសារធាតុប្រឆាំងអុកស៊ីកម្ម និងជាតិសរសៃខ្ពស់ ធ្វើឲ្យវាមានប្រយោជន៍ក្នុងការការពារសាច់ដុំបេះដូង។ ហេតុនេះហើយ ទើបបញ្ហាជំងឺបេះដូងមិនអាចកើតមានឡើងចំពោះលោកអ្នកឡើយ។

៤.ជួយឲ្យអ្នកក្មេងជាងវ័យ
វីតាមីន C នៅក្នុងផ្លែស្វាយអាចជួយគាំទ្រដល់ការផលិតស្រទាប់កូឡាជែន ដែលធ្វើឲ្យស្បែកមានសុខភាពល្អ។ ជាពិសេស​ការទទួលទាន​ផ្លែស្វាយ អាចជួយការពារស្បែកជៀសផុតពីផលប៉ះពាល់ដែលដោយសារតែពន្លឺព្រះអាទិត្យ។

៥.ល្អសម្រាប់ខួរក្បាល
ស្វាយមានផ្ទុកវីតាមីន B6 ដែលជាវីតាមីនជួយពង្រឹងឲ្យខួរក្បាលមានសុខភាពល្អ។ ការទទួលទានផ្លែស្វាយជាប្រចាំ អាចបង្កើន​នូវការចង់ចាំ និងកាត់បន្ថយជំងឺវង្វេងនៅពេលចាស់ទៅ។

៦.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
អាស៊ីតហ្វូលិក មានសារៈសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះដែលត្រូវការអារូបត្ថម្ភសម្រាប់ទ្រទ្រង់ទារកក្នុងផ្ទៃ ហើយអាចការពារ​មិនឲ្យទារកខូចទ្រងទ្រាយពីកំណើតថែមទៀត។

៧.ជំនួយដល់ប្រព័ន្ធរំលាយអាហារ
ជាតិសរសៃដ៏សម្បូរបែបនៅក្នុងផ្លែស្វាយ អាចជួយបង្កើនសមត្ថភាពអង់ហ្ស៊ីមក្នុងការបំបែកប្រូតេអ៊ីនពីចំណីអាហារ ហេតុនេះ​ហើយ​ប្រព័ន្ធរំលាយអាហាររបស់លោកអ្នកនឹងដំណើរការបានស្រួល៕

មតិយោបល់