នៅក្នុងថ្ងៃជួបជុំគ្រួសារថៃ ចំថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ ព.ស ២៥៦០ ជាថ្ងៃសង្ក្រាន្តឆ្នាំថ្មីផងនោះ កំពូលតារាសម្ដែង និងអ្នកដឹកនាំរឿង អេនថង ប្រាក់ស៊ុម បានរំលឹកអតីតកាលជាកូនកំព្រាតាំងពីកុមារភាព ដោយក្រៅពីមានលោកយាយជាអ្នកទំនុកបំរ៉ុងបីបាច់ថែរក្សាហើយនោះ នាងនៅមានអ៊ំប្រុសជរាមួយរូបទៀត ដែលបានចិញ្ចឹមថែរក្សារូបនាងតាំងពីក្មេងខ្ចីមកម្លេះ ។
តារាវ័យស្រីវ័យ ៤១ ឆ្នាំរូបនេះ បានបង្ហោះសារនៅបណ្ដាញសង្គម អ៊ីនស្ដាក្រាម ផ្ទាល់ខ្លួនរបស់នាងថា ” បុគ្គលម្នាក់ទៀតដែលបានចិញ្ចឹម អេន តាំងពីតូចមក (ក្រៅពីយាយ) គឺ អ៊ំប្រុស ស៊ុមថាក់ ម្នាក់នេះ ហើយអាវរបស់គាត់បានពាក់មកជាង ១០ ឆ្នាំហើយ នៅតែមិនឈប់ពាក់ទៀត សូម្បីតែស្បែកជើងមិនមានបាតហើយ នៅតែមិនព្រមប្ដូរទៀត ឱកាសសង្ក្រាន្តឆ្នាំនេះ បានទិញគួយទាវ ឲ្យអ៊ំទទួលទាន ព្រមទាំងមួកទាហ៊ាន ដែលអ៊ំចូលចិត្ត ហើយគាត់ពិតជាញញឹមមិនបិទមាត់ឡើយ ។ នេះបើតាមរយៈសារព័ត៌មាន kapook នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧ ៕
មតិយោបល់