ព័ត៌មានសិល្បៈ និងកម្សាន្ត

​ឃាតកម្ម​អាថ៌កំបាំង​ចំនួ​ន​៥ លើតារាចិន​នៅតែ​គ្មានចម្លើយ​

ការចាកចេញរបស់ក្រុមគ្រួសារ​តារា ដូចជា Dang Le Quan, Bruce Lee, Leslie Cheung ជាដើម ក៏ជាពេលដែលធ្វើឲ្យ
​មានការតក់ស្លុត​ក្នុងពិភពកម្សាន្តរបស់ចិន។ ក៏ប៉ុន្តែការស្លាប់របស់ពួកគេនៅតែគ្មានចម្លើយ​ រហូតដល់ពេលបច្ចុប្បន្ននេះ។

១.លោក Bruce Lee ហៅលីស៊ាវឡុង
តារាក្បាច់គុនជើងចាស់ Bruce Lee គឺជា​តារាដ៏ល្បីរបស់ចិន ដែលមានកេរ្តិ៍ឈ្មោះសាយភាយខ្លាំងបំផុតក្នុងប្រទេសមួយនេះ និង​ជាតារាដែលបានត្រួសត្រាយផ្លូវ​របស់សិល្ប:ចិន ទៅកាន់ហូលីវ៉ូត​។អ្វីដែលមិនគួរ​ឲ្យជឿនោះ គឺ​គាត់បានស្លាប់នៅថ្ងៃទី​២០ កក្កដា ឆ្នាំ​១៩៧៣ ដោយមានអាយុ​តិចជាង​៣៣ឆ្នាំ ។​

កាសែតក្នុងក្រុងហុងកុង បានចុះផ្សាយថា នៅថ្ងៃដែលស្លាប់នោះ Bruce Lee បានទៅផ្ទះមិត្តស្រីរបស់ខ្លួន នាង Betty Ting Pei ហើយក៏មានអារម្មណ៍ថា​ឈឺក្បាល និងបានលេបថ្នាំបំបាត់ការឈឺចាប់នៅផ្ទះមិត្តស្រីខ្លួន។ យប់នោះ Betty Ting Pei
បានក្រោកនឹងដាស់សង្សារខ្លួន តែ​មិនមានចម្លើយឆ្លើយតប ។ រំពេចនោះ តារាចិនខាងលើក៏បានបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យថា គាត់បានស្លាប់បាត់ទៅហើយ។ ការស្លាប់របស់ Bruce Lee មានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនជឿ ។ ការស្លាប់របស់ Bruce Lee បានកើតជាពាក្យចរចាមអារ៉ាមថា មកពីជ្រុលថ្នាំស្លាប់ ជាជាង​លេបថ្នាំបំបាត់ការឈឺចាប់។​ សម្រាប់ការស្លាប់របស់គាត់ មកទល់នឹងពេលនេះនៅតែគ្មានចម្លើយ។

២.តារាចម្រៀង Deng Le Quan
តារាចម្រៀង Deng Le Quan បានកើតនៅឆ្នាំ​១៩៥៣ នៅតៃវ៉ាន់ ក្នុងប្រទេសចិន ដោយនាងបានជាប់ឈ្មោះជា​តារាចម្រៀង
អាស៊ីទី​១ ដោយត្រូវបានគេបោះឆ្នោតឲ្យជាប់ជា​តារាចម្រៀង ដែលមានឥទ្ធិពលនៅលើពិភពលោក។ភាពល្បីល្បាញរបស់នាង
ដោយសារតែមានសំនៀងផ្អែម តាមរយ:បទ “The moon speaks for my heart”, “I just care about you” ជាដើម។

The moon speaks for my heart​ | 月亮代表我的心

I just care about you | 我只在乎你

នៅឆ្នាំ​១៩៩៥ នាងបានធ្វើដំណើរវិស្សមកាល ទៅកាន់ខេត្តឈៀងមៃ ប្រទេសថៃ ដោយបានស្លាប់នៅសណ្ឋាគារ ក្នុងអាយុ ៤២ឆ្នាំ
។ សមត្ថកិច្ចក្នុងប្រទេសថៃ បានលើកឡើងថា នាងស្លាប់ដោយសារតែ​ជំងឺហឺត ។ តែទោះជាយ៉ាងណា ការស្លាប់របស់នាង
ដោយក្នុងពិធីបុណ្យគេឃើញស្នាមជាំខ្មៅនៅលើផ្ទៃមុខ ដែលសបញ្ជាក់ថា នាងត្រូវបានគេរំលោភមុនស្លាប់ ដោយការស្លាប់នេះគេផ្តោតទៅលើលោក Paul ដែលជាមិត្តប្រុសរបស់នាង។ តែការស្លាប់នេះក៏នៅតែគ្មានចម្លើយរហូតដល់សព្វថ្ងៃនេះ។

៣.តារាចម្រៀង Cheung Kwok
តារាចម្រៀងខាងលើនេះបានកើតនៅឆ្នាំ​១៩៥៦ ជាតារាចម្រៀង​ស្ត្រីទី​១ របស់ហុងកុង និង​ជា​តារាចម្រៀងល្បីបំផុតនៅតំបន់អាស៊ី​។នៅថ្ងៃទី​១ ខែមេសា ឆ្នាំ​២០០៣ ដោយបានធ្លាក់ពីជាន់ទី​២៤ នៅសណ្ឋាគារ Mandarin Hotel ក្នុងទីក្រុងហុងកុង។ ការស្លាប់នេះ បានធ្វើឲ្យអ្នកគាំទ្រឆ្ងល់ នឹងចោទ​ជាសំណួរថា ហេតុអ្វីបានជា Cheung Kwok ដាច់ចិត្តធ្វើអត្តឃាត?
បញ្ហាស្លាប់នេះ ត្រូវបានគេលើកឡើងថា មកពី​តារាចម្រៀងខាងលើ មិនអាច​ទទួលយកបាននូវសម្ពាធ ដែល​គេនិយាយបង្អាប់ពីរឿង ស្រឡាញ់ភេទដូចគ្នា ដែលជាហេតុធ្វើឲ្យគាត់បាក់ទឹកចិត្ត ។ តែមិនទាន់មានព័ត៌មានពិតទាំងស្រុង នៃការស្លាប់របស់តារាចម្រៀងខាងលើនៅឡើយ។

៤.តារាសម្តែង Xu
តារាខាងលើកើតនៅឆ្នាំ​១៩៧៨ ជា​តារាល្បីក្នុងពិភពតៃវ៉ាន់ ដោយនាងទទួលបានសេចក្តីស្រឡាញ់ជាច្រើន ពីសំណាក់អ្នកគាំទ្រ ។ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ​២០០៧ នាងបានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យ​កើតជំងឺភ្លឹក ហើយនៅថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០០៧ នាងក៏បានស្លាប់បាត់បង់ជីវិត ក្នុងអាយុ ២៩ឆ្នាំ​។

៥តារាសម្តែង Kieu Moi Luong
ការ​ធ្វើអត្តឃាត​របស់ Kieu Moi Luong កាលពីខែកញ្ញា ឆ្នាំទៅ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ តារាសម្តែងខាងលើ បានកើតនៅឆ្នាំ ១៩៨៧ គឺជាតារាសម្តែងវ័យក្មេងក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ហើយទទួលបានសេចក្តីស្រឡាញ់ និងការគាំទ្រ តាមរយ:ភាពយន្ត ជាច្រើន។ អ្វីដែលនឹកស្មានមិនដល់នោះ តារាខាងលើ បានធ្វើអត្តឃាត ដោយថង់ផ្លាស្ទិក តែ​ធ្វើឲ្យមនុស្សជាច្រើនមិនជឿ​។

ការស្លាប់នេះ ត្រូវបានតំណាង និង​អ្នកគ្រប់គ្រង​តារា Kieu Moi Luong ចេញមុខអះអាងថា មកពីគេងមិនលក់ សម្ពាធការងារ ដែលធ្វើឲ្យតារាខាងលើ​ធ្លាក់ទឹកចិត្ត​ រហូតដាច់ចិត្តធ្វើអត្តឃាត។ ទោះជាលើកហេតុផលយ៉ាងដូច្នោះក្តី ប៉ុន្តែ​មានទស្សនិកជន​ជាច្រើន ថា​នៅមានអង្គហេតុផ្សេងទៀត ដែលជារឿងអាថ៌កំបាំងនៃការស្លាប់នេះ ៕​

មតិយោបល់