ព័ត៌មានសិល្បៈ និងកម្សាន្ត

នេនទុំ ត្រូវគេបោកអោយក្លាយជាជនរងគ្រោះ

ចាត់ទុកជារឿងភ្ញាក់ផ្អើល ដែលតារាចម្រៀងរ៉េបល្បីឈ្មោះលោកនេនទុំ ត្រូវគេប្រតិកម្មរឿងលោកយកបទហ្ស៊ីនមួយបទរបស់គេមកច្រៀង បន្ទាប់ពីបទ Original នោះបានចេញបង្ហោះ ហើយទទួលការគាំទ្រខ្ពស់។ យ៉ាងណាក៏ដោយលោកថាខ្លួនគឺជាជនរងគ្រោះប៉ុណ្ណោះ ដោយ លោកបានទិញសាច់ភ្លេចបទនោះពីមនុស្សម្នាក់ ហើយអត់ដឹងថាជាបទដែលមានតារាចម្រៀងម្ចាស់ដើមបានច្រៀងមុនឡើយ។

ជាលើកទី១ដែលបទOriginal Song ក្រោមចំណងជើងថា«ប្រវត្តិពិតមីទុំ» ដែលច្រៀងដោយលោកនេនទុំ និងនាយពែកមី ត្រូវបានតារាចម្រៀងម្នាក់ចេញមុខប្រតិកម្មថាជាបទដែលលួចសាច់ភ្លេងដើមរបស់ខ្លួន។ លោកលី ណាកូ តារាចម្រៀងជាបទសាច់ភ្លេង ដែលត្រូវគេស្គាល់ថាជាសមាជិករបស់គ្រួសារតារាកម្ពុជាផងបានអះអាងថា បទ«ប្រវត្តិពិតមីទុំ»ដែលលោកនេនទុំ ប្រកាសថាជាបទនិពន្ធថ្មីនោះគឺជាសាច់ភ្លេងរបស់ខ្លួន ដោយបទនោះត្រូវបានលោកបង្ហោះតាំងពីឆ្នាំ២០១៥ ដោយដាក់ចំណងជើងបទចម្រៀងថា«ប្រយ័ត្នបះជើងជ្រោង»។ លោកថាអំឡុងឆ្នាំ២០១៥ លោកបានទាក់ទងផលិតបទនេះជាមួយផលិតករម្នាក់ឈ្មោះលោកអ៊េក ឬ Aek Audios ដោយលោកបានបង់លុយកាក់អោយផលិតករនោះផលិតបទអោយខ្លួន ដើម្បីអោយលោកបានក្លាយជាតារាចម្រៀងអាជីពផង។ យ៉ាងណាក៏ដោយ លោកថាក្រោយការទទួលលុយលោក ផលិតករឈ្មោះអ៊េក អត់បានផលិតបទអោយលោកទេ ទើបលោកស្វះស្វែងផលិតសាច់ភ្លេងបានមួយបទគឺបទ«ប្រយ័ត្នបះជើងជ្រោង» ហើយអោយលោកអ៊េកជួយសម្រួល។ លោកបានបង្ហោះបទ«ប្រយ័ត្នបះជើងជ្រោង»នៅលើYoutube តាំងពីឆ្នាំ២០១៥ ប៉ុន្តែក្រោយពីលោកបញ្ចប់ការងារជាមួយលោកអ៊េក បទនោះក៏ត្រូវគេលុបពីYoutube ហើយសាច់ភ្លេងបទនោះ ក៏ត្រូវនេនទុំយកមកច្រៀង ដោយលោកទាក់ទងសួរ ក៏ត្រូវនេនទុំប្រាប់ថាទិញពីបុគ្គលឈ្មោះអ៊េក។ តារាចម្រៀងលោកលី ណាកូ ប្រកាសថា លោកអ៊េកគ្មានសិទ្ធិលក់សាច់ភ្លេងនោះទៅអោយតារាចម្រៀងណាម្នាក់ដោយគ្មានការអនុញ្ញាតិពីខ្លួនបានទេ ដោយសារតែក្នុងពេលផលិតគឺលោកជាអ្នកធ្វើមេឡូឌី ហើយលោកអ៊ែកគ្រាន់តែជួយសម្រួលសាច់ភ្លេចបន្តិចបន្តួចដើម្បីអោយបទនោះបានថត។ លោកចោទលោកអ៊េកថារំលោកលើកិច្ចសន្យា ដោយសារតែក្នុងពេលផលិតបទចម្រៀងជាមួយគ្នា គឺលោកអ៊ែកបានទទួលលុយកាក់ ហើយមិនបានទាំងផលិតបទអោយខ្លួនច្រៀងតាមការព្រមព្រៀងផង ប៉ុន្តែចុងក្រោយបែរជាយកសាច់ភ្លេងដែលលោកផលិតបានទៅលក់បន្ត។

ឌីជេនេនទុំ បានអះអាងថាលោកអ៊េក ដែលប្រើឈ្មោះក្នុងហ្វេសប៊ុកថា Aek Audios ជាអ្នកលក់បទនោះមកអោយលោក ដោយបានធានាថានោះសាច់ភ្លេងថ្មី ហើយមិនមានតារាណាម្នាក់ធ្លាប់ច្រៀងពីមុន។ លោកសម្ដែងអារម្មណ៍ខកចិត្តបន្ទាប់ពីត្រូវម្ចាស់បទដើមប្រតិកម្ម ក្នុងពេលដែលលោកបានទាក់ទងទៅលោកអ៊េកសួរនាំពីរឿងនោះតែលោកអ៊េកមិនធ្វើការលើកឆ្លើយ។ យ៉ាងណាមិញ លោកថាសាច់ភ្លេងបទនោះលោកក៏បានកែសម្រួលមួយចំនួនផងដែរ ដោយមិនដូចសាច់ភ្លេងដើមទាំងស្រុងនោះទេ។ លោកថាខ្លួនជំនាញតែខាងផលិតបទចង្វាក់Hip Hop ប៉ុណ្ណោះ ចំណែកបទប្រភេទភ្លេងខ្មែរ បែបបរទេស Remix គឺលោកមិនសួវជំនាញនោះទេទើបសម្រេចចិត្តទិញគេ ដោយមិនគួរនឹងប៉ះបទដែលគេច្រៀងហើយបែបនេះទៅទៀត។ មកទល់ពេលនេះទាំងលោក លី ណាកូ និងនេនទុំ នៅមិនទាន់ប្រកាសពីវិធានការប្ដឹងឈ្មោះអ៊េកនៅឡើយទេ ដោយប្រកាសថារង់ចាំមើលពីដំណោះស្រាយសិន៕

https://www.youtube.com/watch?v=r4ViSwjx9a4

 

មតិយោបល់