ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ចនៅជប៉ុន ខណៈភាពតានតឹងកូរ៉េខាងជើងរឹងតែខ្លាំងទ្បើង

ជប៉ុនៈ នៅថ្ងៃអង្គារនេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានមកដល់នៅក្នុងទីក្រុងតូក្យូហើយ ដោយបាននាំយកនូវការអនុវត្តជាថ្មី ចំពោះសន្តិសុខរបស់ប្រទេសជប៉ុន ចំពេលមានតានតឹងខ្លាំងទ្បើងនូវការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរមួយ របស់កូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧។

កន្លងមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានអំពាវនាវម្តងហើយម្តងទៀត ចំពោះសន្ធិសញ្ញាការពារជាតិទៅវិញទៅមករវាងជប៉ុន និងអាមេរិក ដោយស្នើឲ្យរដ្ឋាភិបាលទីក្រុងតូក្យូគួរតែចំណាយ លើផ្នែកការពារសន្តិសុខរបស់ខ្លួន។

សម្រាប់ដំណើរទស្សកិច្ច លោក Pence មកកាន់ប្រទេសជប៉ុនលើកនេះ គឺក្នុងគោលបំណងព្យាយាមធានាឲ្យបាន សម្រាប់រដ្ឋាភិបាលក្រុងតូក្យូ ដែលបានប្តេជ្ញាចិត្តជាមួយគ្នា លើវិស័យការពារសន្តិសុខ អស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយ ដែលឥទ្បូវនេះ ត្រូវចាំបាច់ធ្វើការពង្រឹងវា ខណៈភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញការធ្វើតេស្តមីស៊ីល ចុងក្រោយរបស់ទីក្រុងព្យុងយ៉ាង។

សូមជំរាបថា កូរ៉េខាងជើង អាចមានសមត្ថភាពតបតទៅនឹងការវាយប្រហាររបស់អាមេរិក ដោយជ្រើសយកកូរ៉េខាងត្បូង ឬជប៉ុនធ្វើជាគោលដៅ ខណៈមន្រ្តីទីក្រុងតូក្យូ និងសេអ៊ូល កំពុងមានផលលំបាកយ៉ាងខ្លាំង ដើម្បីទប់ស្កាត់សកម្មភាពដ៏ផុយស្រួច ចំពោះសង្គ្រាមនាពេលខាងមុខ ដោយរដ្ឋបាលលោក ត្រាំ៕

មតិយោបល់