ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង «ស្រីអយុធ្យា» ផលិតឡើងបូជាថ្វាយព្រះបរម្យសព ភូមិផុន អាឌុនយ៉ាដេត

បន្ទាប់ពីប្រកាសក្រុងពាលីរឿងប្រវត្តិសាស្រ្ដ «ស្រីអយុធ្យា» ដែលមហាជនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវណ្ណកម្មរឿងនេះ។ នៅក្នុងនោះអ្នកដឹកនាំរឿងខ្នាតធំមួយនេះ បានបកស្រាយយ៉ាងច្បាស់ថា មហាវណ្ណកម្មរឿងភាគទូរទស្សន៍ខ្នាតធំមួយនេះ ត្រូវបានសម្រិតសម្រាំងឡើងក្នុងគោលបំណង ថ្វាយជាគ្រឿងសក្ការ:បូជាថ្វាយព្រះកិត្តិនាមព្រះមហាវិរ:ក្សត្រ ព្រះបាទសម្ដេចព្រះបរម្យសព ភូមិផុន អាឌុនយ៉ាឌេត រជ្ជកាលទី ៩ នៅក្នុងគម្របខួបថ្វាយព្រះភ្លើងនាពេលខាងមុខឆាប់ៗនេះ ។

ដោយហេតុថា ការបូជាថ្វាយព្រះភ្លើងត្រូវបានគ្រោងទុកនៅកំឡុងខែ កញ្ញា ដូច្នោះហើយអ្នកដឹកនាំរឿងបានបង្ហើបប្រាប់ទៀតថា ដើម្បីថ្វាយព្រះពរការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្របច្ចុប្បន្ន ក្នុងគម្រប់ខួបនៃការឡើងគ្រងរាជមួយឆ្នាំ ព្រមទាំងថ្វាយព្រះពរក្នុងការថ្វាយព្រះភ្លើងព្រះរបរម្យសពផងនោះ រឿងភាគខ្នាតធំមួយនឹងសម្រុកថតបញ្ចប់ឲ្យបានលឿនបំផុត ដែលគ្រោងដាក់បញ្ជាំងនៅក្នុងថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៧ ខាមុខនេះហើយ ។

គួរបញ្ជាក់ផងដែរថា រឿងប្រវត្តិសាស្ដ្រខ្នាតធំមួយនេះ មិនត្រឹមតែមានការចាប់អារម្មណ៍ពីសំណាក់មហាជនក្នុងស្រុកឡើយ សូម្បីតែបណ្ដាប្រទេសជិតខាងប្រទេសថៃ ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ។ នេះដោយយោងតាមការចេញផ្សាយរបស់ គេហទំព័រ khaosod នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៧ ៕

មតិយោបល់