ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាម៉ូដែលតម្លៃខ្លួនរាប់លានដុល្លារ សម្ញែងខ្លួនដោយគ្មានខោទ្រនាប់

នាង Katie Price ជាតារាបង្ហាញដ៏ល្បីរបស់ទស្សនាវដ្តី The Sun ដែលមានតម្លៃខ្លួនក្នុងការបង្ហាញវត្តមានក្នុងកម្មវិធីខ្ពស់ជាងតារានានា ហើយនាងអាចចំណូលបានដល់ 66 លានដុល្លារសហរដ្ឋអាម៉េរិកឯណោះនៅក្នុងមួយឆ្នាំ ដោយបច្ចុប្បន្ននេះ នាងបានធ្លាក់ប្រជាប្រិយភាពដោយសារតែនាង មានកូន ហើយកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។

អ្វីដែលចម្លែកបំផុតរបស់នាង Katie Price នោះហាក់បីដូចជាកំពុងតែឈ្លក់វង្វេងនឹងរូបសម្រស់របស់នាងខ្លាំងពេក បានជានាងថតរូបកាច់ស្ទាយ៍បង្ហាញម៉ូដ ដោយមិនបានស្លៀកខោ សូម្បីតែខោខ្លី ឬ ខោទ្រនាប់ ឡើយ ។ កាលដែលតារាវ័យ ៣៨ ឆ្នាំរូបនេះ បានបង្ហាញខ្លួនយ៉ាងចម្លែកបែបដូច្នោះ ព្រោះនាងបានសរសេរនៅលើរូបតាមរយៈបណ្ដាញសង្គម ធ្វីតតឺ ថា នេះជាសេរីភាពរបស់គូថ ។

គួរបញ្ជាក់ផងដែរថា នាង Katie Price មិនមែនកំពុងមានកូនជាលើកដំបូងឡើយ នាងមានកូនចំនួន ៥ នាក់ នឹងមានឪពុករបស់កូនផ្សេងៗគ្នាដល់ទៅ ៣ នាក់ឯណោះ ។ នេះដោយដកស្រង់ចេញពី គេហទំព័រ dailymail នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ៕

មតិយោបល់