មីយ៉ាន់ម៉ាៈ កាសែតផ្លូវការគ្រប់គ្រងដោយរដ្ឋ Global New Light of Myanmar នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា សរុបចំនួនអ្នកស្លាប់ ២៨៥ នាក់ និងរងរបួស ១.០៧៣ នាក់ ក្នុងអំឡុងពេលពិធីបុណ្យគង្គានៅទូទាំងប្រទេសមីយ៉ាន់ម៉ា រយៈពេលបួនថ្ងៃកន្លងទៅ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧។
ទន្ទឹមនឹងនេះ មានករណីបទល្មើសព្រហ្មទណ្ឌសរុបចំនួន ១.២០០ ករណី ដែលត្រូវបានចុះបញ្ជីផងដែរ ក្នុងអំឡុងពេលពិធីបុណ្យនេះ។
តាមរបាយការណ៍ បានឲ្យដឹងថា ករណីព្រហ្មទណ្ឌ គឺជាប់ពាក់ព័ន្ធទៅនឹងការសម្លាប់ គ្រោះថ្នាក់ចរាចរណ៍ ប្រើប្រាស់ថ្នាំញៀន ចោរកម្ម ការប្រើអាវុធខុសច្បាប់ និងអំពើហិង្សាជាដើម។
ពិធីបុណ្យគង្គាហៅថា Thingyan ដែលជាបុណ្យប្រពៃណីនៅក្នុងប្រទេសនាឆ្នាំនេះ បានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃអាទិត្យ សប្ដាហ៍មុន។
គួរបញ្ជាក់ដែរថា អំទ្បុងពេលពិធីបុណ្យគង្គាកាលពីឆ្នាំមុន ក្នុងប្រទេសនេះ ចំនួនអ្នកស្លាប់សរុប ២៧២ នាក់ និង ១.០៨៦ នាក់ទៀតរងរបួស៕
មតិយោបល់