កំពូលតារាចម្រៀង Rihanna បានធ្វើឲ្យអ្នកគាំទ្រនាងមើលសឹងមិនស្គាល់ ដោយការតែងខ្លួនស្ទាយ៍ថ្មី មានឈុតរូបខោប៊ូយ ស្រោមជើងជាប់ជាមួយស្បែកជើងព័ណ៌ស វាពិតជាសាកសមជាមួយស្បែកដ៏ខ្មៅស្រអែមរបស់នាង ហើយអ្វីដែលកាន់តែលេចធ្លោជាងនោះទៅទៀត គឺត្របកភ្នែក នឹង បបូរមាត់របស់នាង មានព័ណ៌ទឹកប៊ិចអមឲ្យស៊ីទៅនឹងឈុតរូបខោប៊ូយរបស់នាងតែម្ដង ។
ការបង្ហាញវត្តមានរបស់តារាចម្រៀងវ័យ ២៩ ឆ្នាំខាងលើ មានធ្វើឲ្យទស្សនិកជននៅក្នុងក្លឹបរាត្រី Empire Polo Club ក្នុងទីក្រុង Indio រដ្ឋ California ចំណាំនាងមិនបានឡើយ ហើយនៅក្នុងរាត្រីនោះផងដែរ នាងបានលើកបទចម្រៀង california king bed យកមកច្រៀងក្នុងគោលបំណងទាក់ទាញសំឡេងគាំទ្រចំពោះរូបនាងឡើងទ្វេរដង ។ នេះដកស្រង់ចេញពីគេហទំព័រ dailymail នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៧ ៕
មតិយោបល់