ខុនដូ SunCity Bassac កម្ពស់ ២១ជាន់ នឹងលេចរូបរាងកណ្តាលទីក្រុងភ្នំពេញ នាឆ្នាំ ២០១៨ខាងមុខ។ នេះយោងតាមការសម្ភាសតាមរយៈទូរស័ព្ទរវាង Post Real Estate និងជំនួយការផ្នែកលក់គម្រោង។
SunCity Bassac ត្រូវបានវិនិយោគដោយ Anana Group ដែលជាក្រុមហ៊ុនធ្លាប់មានបទពិសោធន៍ លើការអភិវឌ្ឍគម្រោង SunCity BKK និង អគារការិយាល័យ Anana ។
អគារខុនដូកម្ពស់ ២១ជាន់នេះ គឺជាគម្រោងទី ២ របស់ SunCity និងត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុន Anana Group ផងដែរ ។
បើតាមការឲ្យដឹងពី កញ្ញា ម៉ារ៉ា បុគ្គលិកជំនួយការផ្នែកលក់នៃគម្រោងបានបង្ហាញថា បច្ចុប្បន្នគម្រោង SunCity Bassac ដំណើរការសាងសង់បានប្រមាណជា ២០ភាគរយហើយ ដែលក្នុងនោះរួមមាន បន្ទប់ស្នាក់នៅសរុបចំនួន ១២០យូនីត កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងវាយកូនហ្គោល ជាដើម។
គួរបញ្ជាក់ថា គម្រោងនេះ មានទីតាំងឋិតនៅលើផ្លូវ ៤១ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
មតិយោបល់