ព័ត៌មានសិល្បៈ និងកម្សាន្ត

តួស្តេចគោក្នុងរឿង​ស៊ុនអ៊ូខុងថ្មី Aaron Kwok រៀបការ​ស្ងប់ស្ងាត់នៅសណ្ឋាគារផ្កាយ៥

តួស្តេច​គោថ្មី​ក្នុងរឿង​ស៊ុនអ៊ូខុង តារាសម្តែង Aaron Kwok បាន​ស​ម្រេ​ច​ចិ​ត្ត​ចូ​ល​រោ​ង​កា​រ ជាមួយមិត្តស្រីដ៏សិចស៊ី របស់ខ្លួន Moka Fang នៅសណ្ឋាគារ Peninsula Hotel Hong Kong ។​

យោងតាមផេក iFeng, Sina បានចុះផ្សាយថា ក្នុងពិធីមង្គលការ​តារាល្បីខាងលើ នៅសណ្ឋាគារផ្កាយ​ប្រាំនេះ មាន​គ្រួសារ​ទាំង​សង្ខាង និងមិត្តជិតស្និទ្ធ តែប៉ុណ្ណោះ​។​

អ្វីដែលគួរ​ឲ្យចាប់អារម្មណ៍បំផុត ក្នុងពិធីមង្គលការនេះ គេឃើញមិត្តស្រីរបស់ Aaron Kwok បានចុះពីឧទ្ធម្ភាគចក្រ ចូលរៀបការតែម្តង ដែលធ្វើឲ្យគេគិតថា កម្មវិធីមង្គលការនេះ តូច​សាមញ្ញ តែអស្ចារ្យ ដោយរៀបចំសុទ្ធតែនៅសណ្ឋាគារ​ផ្កាយ ​៥​៕​

មតិយោបល់