ព័ត៌មានសិល្បៈ និងកម្សាន្ត

តូ នីចា ថតអឹមវីភ្លាត់ស្នៀតបែកក្បាលហូរឈាម​

នៅទីបំផុត លោក តូ នីចា ឬ ចា ភ្នំយីរ៉ាម់ បានថតវីដេអូចម្រៀងរបស់ខ្លួនជាលើកដំបូង នៅក្នុងផលិតកម្ម GMM Grammy ដែលបទចម្រៀងមានចំណងជើងថា GROUNDBREAKING ហើយកំឡុងពេលថតលោកបានជួបឧបសគ្គដោយមិនដឹងខ្លួន ដោយការភ្លាត់ស្នៀតរបស់ក្រុមបច្ចេកទេស បណ្ដាលឲ្យលោកមានរបួសចំក្បាលហូរឈាម លាយឡំជាមួយញើសដោយមិនដឹងខ្លួនជាមុន ។

លោក​ តូ ​នីចា បានពោលប្រាប់គេហទំព័រ khaosod នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ ថា ខ្លួនកំពុងចូលតួជាមួយការសម្ដែងបទចម្រៀង ដោយមិនបានចាប់អារម្មណ៍ចំពោះសំឡេងធ្លាក់របស់មកពីចម្ងាយហើយខ្ពស់ ដោយហេតុតែកំពុងសម្ដែងបានល្អផង អមដោយអារម្មណ៍ភ័យអរ ដែលទើបតែបានសម្ដែងវីដេអូចម្រៀងលើកដំបូងផង ទើបលោកមិនបានចាប់អារម្មណ៍ ។ លោកបន្ដថា បានឮសំឡេងធ្លាក់មកក្នុងរយៈចម្ងាយ ៥០ ម៉ែត្រ មកកៀកនឹងខ្លួន តែដោយសារចូលតួពេកទើបមិនដឹងថាត្រូវរបួស លុះដល់ហត់ខ្លាំងក៏អង្គុយសម្រាក​ ក៏ស្រាប់តែហូរឈាមលាយជាមួយញើសមក ទើបក្រុមការងារប្រញាប់ប្រញាល់ជួយលាងរបួសតែម្ដង ។

ទន្ទឹមនឹងនោះ លោក តូ នីចា បានពោលទាំងសើចផង លាយឡំជាមួយអារម្មណ៍ឈឺចាប់មុខរបួសផង លោកថា ” បើទោះបីជាខ្ញុំមានរបួសមែន តែក៏ជាការល្អមួយដែរហ្នឹង ព្រោះយើងពោរពេញដោយកម្លាំងចិត្ត ឲ្យដូចទៅនឹងន័យបទចម្រៀង «សម្រុកចូល » ច្រៀងពិត ថតពិត របួសពិត វ៉ៃពិត ក៏ឈឺមែនទែន គ្រប់យ៉ាងគឺសម្ដែងពិតៗតែម្ដង ” ៕

មតិយោបល់