បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបងបានរាយកាណ៍មកថា មានករណីបុរសម្នាក់ធ្វើអត្តឃាត ចងក សម្លាប់ខ្លួន បង្កឲ្យមានការដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិអូរត្រាវជូរ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចបាននឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រុស សល់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករបើកត្រាក់ទ័រភ្ជួរដី ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា មូលហេតុដែលធ្វើឲ្យជនរងគ្រោះខាងលើធ្វើអត្តឃាត ចងក សម្លាប់ខ្លួន មកពីសង្សាររបស់ខ្លួនរៀបការជាមួយអ្នកថ្នី។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់