ព័ត៌មានសិល្បៈ និងកម្សាន្ត

Vj Hana ៖ ការ​ថតសិចស៊ីគ្រាន់តែជាសំបកខាងក្រៅ

ក្រោយទម្លាយរូប​ជាច្រើនសន្លឹកលើគណនីហ្វេសប៊ុកខ្លួន​ ក្នុងទម្រង់សិចស៊ី​ចេញពីទឹកដីថៃ គេឃើញថារូបភាពទាំងនោះ របស់ Vj Hana ទទួលបានការចាប់អារម្មណ៍ច្រើន​ រហូតមានការលើកឡើងថា​ទំនងជានាងចង់បានតំណែងសិចស៊ីមួយ ក្នុងពិភពសិល្ប:។​

បើទោះបីជា​បង្ហាញវត្តមានតិចតូច ក្នុងការថត​ស្ពត និងចូលរួមដើរម៉ូត​ក្នុងព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែតារាសម្តែង​រូបនេះ ក៏នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងហ្វេសប៊ុកដូចគ្នា​។​

ក្នុងជំហរថ្លែងប្រាប់ Post Komsan នៅរសៀលថ្ងៃទី​១៩មេសា តារាស្រីដែលមានដើមកំណើត​នៅទឹកដីក្រចេះ បានថ្លែងឲ្យដឹងថា ការថត​រូបសិចស៊ីនេះវាគ្រាន់តែ​ជា​សំបកក្រៅតែប៉ុណ្ណោះ ហើយកុំមើលសំបកខាងក្រៅធ្វើអ្វី ។​

Vj Hana ថា«ច៎ាស ពិតណាស់ខ្ញុំ ចូលចិត្តថតសិចស៊ី ស្តាយ៍ប្លែក​ ជាមួយភាពស៊ីវិល័យ ហើយ សំខានវាគ្រាន់តែជាសំបក់ក្រៅទេបង» ។​ នាងថា សម្រាប់នាងផ្ទាល់ការថតយ៉ាងដូច្នោះ គឺចង់បានតំណែងសិចស៊ីមួយ ក្នុងការថតស្ពត ចម្រៀងកាយវិកាខារ៉ាអូខេ និង ថត​រឿង​ជាដើម តែមិនមែនមានន័យថា​ចង់ប្រជែងតំណែងតួស្រីណាម្នាក់នោះទេ។​

បច្ចុប្បន្ន Vj Hana បានដើរម៉ូត​តាម​កម្មវិធីប្រគំតន្ត្រីនានា ជាពិសេស​តាមបណ្តាខេត្តឆ្ងាយតែម្តង និងប្រកាស់ចង់បានតំណែងសិចស៊ីក្នុងខ្សែភាពយន្ត ៕​

មតិយោបល់