ព័ត៌មានបច្ចេកវិទ្យា

Windows 10 ឆាប់ៗនេះនឹងចេញមុខងារសន្សំសំចៃថាមពលថ្ម

ក្រុមហ៊ុន Microsoft កំពុងធ្វើតេស្តមុខងារសន្សំសំចៃថាមពលថ្ម ហៅថា Power Throttling ដែលនឹងធ្វើការបិទដំណើរការកម្មវិធីបើកចោលតែមិនកំពុងប្រើប្រាស់បណ្តោះអាសន្ត ធ្វើឲ្យថាមពលថ្មប្រើបានយូរជាងមុន ១១ ភាគរយ នៅលើប្រព័ន្ធប្រតិបត្តិការ Windows 10​ កំណែ 16176 ។

ចំពោះអ្នកប្រើ Windows 10 ជំនាន់សាកល្បង អាចប្រើមុខងារថ្មីនេះបាន ដោយតម្រូវឲ្យប្រើនូវអង្គប្រតិបត្តិ Intel ជំនាន់ ៦ ឡើងទៅ ពោលគឺត្រូវប្រើបន្ទះឈីបប្រភេទ Skylake ឬ Kaby Lake ទើបអាចធ្វើតេស្តមុខងារថ្មីនេះបាន។

មុខងារ Power Throttling ប្រើប្រាស់នូវរបាចាប់ទាញ Power Mode ដែលអ្នកប្រើប្រាស់អាចទាញ​មកឆ្វេង (Best battery life) ដើម្បីសន្សំសំចៃថ្ម ឬទៅស្តាំ (Best Performance) ដើម្បីដំណើរការបានរហ័ស តែមិនសូវជាសន្សំសំចៃថ្មបានច្រើនទេ។ លើសពីនេះ អ្នកប្រើប្រាស់អាចដកកម្មវិធីដែលសំខាន់ចេញ កុំឲ្យមុខងារនេះបិទដំណើរការវាបានផងដែរ៕

 

ប្រភពព័ត៌មាន៖ theverge

មតិយោបល់