តារាចម្រៀង Nicki Minaj កំពុងរងនូវការរិះគន់យ៉ាងចាស់ដៃ នឹងមិនប្រណីថ្វីមាត់ ពីសំណាក់អ្នកលេងបណ្ដាញសង្គម ធ្វីតតឺ ខណៈដែលនាងបានបញ្ចេញនូវអឹមវីវីដេអូចម្រៀងថ្មីរបស់នាងនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៧ នៅលើគណនីយបណ្ដាញសង្គម យូធូប ផ្ទាល់ខ្លួនរបស់នាង។ នេះដោយតាមការចេញផ្សាយរបស់ សារព័ត៌មានចក្រភពអង់គ្លេស dailymail នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៧ ។
នៅក្នុងអឹមចម្រៀងថ្មីរបស់ Nicki Minaj ដែលបានថតនៅលើស្ពាន Westminster Bridge ក្នុងទីក្រុងដ៍ នាងបានសម្រេចកាត់ប្លង់មួយចំនួនចោល ហើយព្រមទាំងកែច្នៃទិដ្ឋភាពនៅលើស្ពានខុសពីទ្រង់ទ្រាយដើម ដែលនេះហើយជាមូលហេតុមួយបណ្ដាលឲ្យអ្នកគាំទ្រនាងពីចក្រភពអស់គ្លេស មានក្ដីមិនពេញចិត្ត ព្រមទាំងរិះគន់នាងមិនបង្អាក់ថ្វីមាត់ឡើយ ៕
កាន់តែចង់ដឹងជ្រាបច្បាស់បន្ថែមទៀត សូមទស្សនាអឹមវីចម្រៀងមានចំណងជើងថា No Frauds បកស្រាយដោយ Nicki Minaj ខាងក្រោមនេះ៖
មតិយោបល់