មានការលើកឡើងជាច្រើនថាហេតុអ្វី អ្នកនាងស្វែង សុជាតា ស៊ូទ្រាំជាមួយស្វាមីដែលត្រូវគេស្គាល់ថាជាគ្រូឱសថបុរាណខ្លាំងម្ល៉េះ ដោយសូម្បីតែអ្នកនាងបានទទួលស្គាល់ថា បុរសនោះធ្លាប់ប្រើហិង្សា និងជាបុរសមានទម្លាប់កាន់លុយ ដោយជាអ្នកកំណត់លុយកាក់អោយអ្នកនាងចាយវាយវិញ។ ឆ្លើយតបនឹងការងឿងឆ្ងល់នេះ អ្នកនាងប្រាប់ថាដោយសារតែមិនចង់អោយកូនស្រីក្រោយកំព្រាឪពុក និងថាអ្នកនាងបានជំពាក់ជីវិតមួយបន្ទាប់ពីស្វាមីក្រោយបានជួយសង្គ្រោះ ទើបសម្រេចចិត្តគោរពស្វាមីដូចអ្នកមានគុណ និងមិនហ៊ានប្រឆាំងសូម្បីតែបានដឹងថាបម្រាមដែលស្វាមីក្រោយកំណត់ឡើងជាការបិទសិទ្ធិសេរីភាពរបស់ខ្លួន។
អ្នកនាងស្វែង សុជាតា និយាយហេតុផលដែលអ្នកនាងធ្លាប់អោយប្ដីក្មេងគ្រប់គ្រងលុយកាក់ដែលខ្លួនរកបាន គឺដោយសារតែអ្នកនាងមិនមានរឿងក្នុងគ្រួសារ និងមិនចង់អោយជីវិតប្ដីប្រពន្ធឈានដល់បែកបាក់ ដោយសារតែការជម្នះ។ យ៉ាងណាមិញ អ្នកនាងថាក្រោយមានរឿងបង្ករបួសស្នាមបណ្ដាលអោយអ្នកនាងហើមមុខកាលពីមុនចូលឆ្នាំ ស្វាមីជាគ្រូឱសថបុរាណនេះ បានផ្លាស់ប្ដូរទម្លាប់ដាក់សម្ពាធនោះហើយ ដោយលោកមិនហ៊ានទាំងមាត់ធំមាត់តូចដូចមុននោះផង ទើបអ្នកនាងសម្រេចត្រូវរ៉ូវ។ អ្នកនាងថាក្នុងពេលស្វាមីក្មេងបង្ករបួសស្នាមលើផ្ទៃមុខ អ្នកនាងបានសម្រេចចិត្តប្ដឹងប៉ូលិសអោយចាប់ ហើយដោយស្វាមីនោះបានសន្យាកែប្រែ និងសុំកែប្រែនូវអ្វីដែលបានខុសឆ្គង ទើបអ្នកនាងតម្រូវអោយប៉ូលិសតម្កល់ពាក្យបណ្ដឹងទុកមួយអន្លើ។ អ្នកនាងស្វាមីប្រហែលមិនហ៊ានដូចមុននោះទេ ដោយសារតែអ្នកនាងបានប្ដឹងពាក់ព័ន្ធនឹងករណីប្រើហិង្សា និងរឿងដាក់សម្ពាធរឿងកាន់លុយកាក់នោះកាលពីពេលមានរឿងលើកចុងក្រោយ។ អ្នកនាងប្រកាសថាខ្លួនទ្រាំកន្លងមកដោយសារតែយល់ថាអ្នកនាងជំពាក់ជីវិតមួយចំពោះលោក ក្នុងពេលដែលអ្នកនាងមានជំងឺមហារីកក្នុងខួរក្បាលដល់កម្រិតកោរត្រងោល និងធ្ងន់ធ្ងរ ប៉ុន្តែបានស្វាមីដែលកាលនោះមានបារមីកាន់ និងផ្សំថ្នាំជួយសង្គ្រោះ។ ម្យ៉ាងមកពីអ្នកនាងមិនចង់អោយកូនក្រោយរស់នៅកំព្រាឪពុកផង ទើបអ្នកនាងសម្រេចចិត្តទ្រាំម្ដងជាពីរដង ដោយបានទាំងយល់ព្រមលើកលែងទោសអោយស្វាមី ក្រោយពីប្ដីប្រើហិង្សាលើកចុងក្រោយបណ្ដាលអោយហើមមុខ ចេញថតកុនមិនបានមួយរយៈធំនោះផង។ អ្នកនាងថាខ្លួននឹងអស់ទ្រំា បើអំពើហិង្សា និងការបំពានជាថ្មីត្រូវបានកើតឡើង៕
មតិយោបល់