ព័ត៌មានសិល្បៈ និងកម្សាន្ត

Kristen Stewart កាន់តែប្លែកក្រោយស្រឡាញ់ភេទដូចគ្នា

បើទោះបីជា​មិត្តស្រីខ្លួនមានកម្ពស់ខ្ពស់ជាងពិតមែន ប៉ុន្តែអ្វីដែលគួរ​ឲ្យចាប់អារម្មណ៍បំផុត សម្រាប់ Kristen Stewart តួស្រីក្នុងរឿង Twiligh កាន់តែប្លែករហូតដល់កាត់សក់អស់។

Dailymail បានចុះផ្សាយនូវសកម្មភាព​ថ្មីៗ​មួយទៀតរបស់ Kristen Stewart ជាមួយតារាម៉ូដែល Stella Maxwell ត្រូវ​ជាសង្សារខ្លួន បណ្តើរគ្នានៅ New Orleans ។ គូស្នេហាភេទដូចគ្នា បានប្រកៀកគ្នាយ៉ាងជាប់ដោយកាន់ចង្កេះបណ្តើរគ្នាយ៉ាងរំភើយ ។ តែទោះជាយ៉ាងណា អ្វីដែលគេចាប់អារម្មណ៍បំផុតនោះ គឺកម្ពស់ ដោយ Kristen Stewart កម្ពស់​១៦៥សង់ទីម៉ែត្រ ហើយ Stella Maxwell កម្ពស់ ១៧៥សង់ទីម៉ែត្រ ។ លក្ខណ្ឌ​នេះខុសគ្នា ដោយសារតែ Stella Maxwell ជា​តារាម៉ូដែល Victoria’s Secret Angel ៕

មតិយោបល់