ព័ត៌មានសិល្បៈ និងកម្សាន្ត

ម្ចាស់បទ” ស៊ីបានចេះតែស៊ីទៅ ” ថតរឿងភាគដំបូងក្នុងជីវិត

ដំណឹងចុងក្រោយបានបង្ហើបមកថា តារាចម្រៀងដែលមានឈ្មោះល្បីល្បាញនៅបណ្ដាញសង្គម អនឡាញន៍ គឺលោក កង ហួយរ៉ៃ ដែលជាម្ចាស់បទ ” សៃវ៉ាស៊ិបធីមកាន់ ” ឬបទដែលមានចំណងជើងជាភាសាខ្មែរថា ” ស៊ីបានចេះតែស៊ីទៅ ” មានឱកាសចូលរួមថតខ្សែភាពយន្ដភាគទូរទស្សន៍ជាលើកដំបូង ជាមួយតារាឯកស្រីនាង ប៉ែង ផនផាត់ឆាណុក ដែលជាតារាសម្ដែងក្នុងវីដេអូចម្រៀងរបស់ផលិត RSiam ។

ដោយអារម្មណ៍រំភើបដែលបានចូលរួមថតរឿងភាគទូរទស្សន៍ជាលើកដំបូងនៅក្នុងជីវិត ហើយត្រូវបានចាប់ដៃគូជាមួយតួ​ឯកស្រី ដែលមានសមត្ថភាពសម្ដែងមិនចាញ់តារាជើងចាស់ដ៏ទៃនោះ លោក កង ហួយរ៉ៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថៃ khaosod ណៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ ថា ” យើងដឹងហើយថា ប្អូនស្រីគឺជាអ្នកសិល្បៈមុនខ្ញុំ ហើយបានឮនៅក្នុងក្រុមនិយាយមកថា ជាក្មួយស្រីរបស់ បងអេ ( សិល្បៈករជើងចាស់ ) តែប្រសិនបើជាកូនស្រីពិតមែនវិញ ប្រាកដជាមិនហ៊ានទៅបង្អាប់ នឹងនិយាយលេងជាមួយនាងឡើយ ព្រោះពួកយើងមិនមែនជាអ្នកស្និទ្ធស្នាលគ្នាពីមុនមកទេ ហើយខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តបំផុតដែលបានរួមការងារជាមួយគ្នា ” ។

គួរបញ្ជាក់ផងដែរថា រឿងភាគទូរទស្សន៍ដែលតារាឯកប្រុសខាងលើត្រូវសម្ដែងនោះ មានចំណងជើងជាខេមរៈភាសាថា “ទេពធីតាអាសូកាយ​ ” ដែលអ្នកនាំសម្ដែងរឿងដោយ នាយ ពៀក ភិសាន ក៏ប៉ុន្ដែនៅមិនទាន់បានប្រកាសនៅឡើយទេថា រឿងភាគខាងលើនេះនឹងត្រូវដាក់បញ្ចាំងនៅលើកញ្ជក់ស្ថានីយ៍ទូរទស្សន៍ណាមួយ ៕

មតិយោបល់