នៅទីបំផុតតារាឯកស្រី ផេត ណាប៉ាកា បានចូលមកបំភ្លឺនៅក្នុងតុលាការជុំវិញបញ្ហាករណីផ្ញើលុយនៅក្នុងបញ្ជី ចំនួន ១ លាន ៩ សែន បាត ទៅឲ្យស្វាមីជាអ្នកជំនួញគ្រឿងញៀន នឹងជាប់ពាក់ព័ន្ធករណីជាច្រើនជាមួយស្ដេចគ្រឿងញៀននៅប្រទេស ឡាវ ។
កាលវេលាម៉ោង ២ រសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៧ មន្ដ្រីប៉ូលិសប្រយុទ្ធប្រឆាំងគ្រឿងះញៀនប្រទេសថៃ បានរាយការណ៍ថា តារាឯកស្រី ផេត ណាប៉ាកា បានធ្វើដំណើរមកកាន់សាលតុលាការ អមជាមួយមេធាវីការពារក្ដីរបស់នាង ចំនួន ២ នាក់ ក្នុងការចូលបំភ្លឺជុំវិញករណីផ្ញើលុយខុសច្បាប់ចំនួន ១ លាន ៩ សែន បាត ទៅប្ដីរបស់អ្នកនាង ដែលកំពុងចាប់ចោទជាអ្នកជំនួញគ្រឿងញៀនខុសច្បាប់ ។
ខណៈដែលនាងបានចុះពីរថយន្ដ BMW ព័ណ៌ស រួចធ្វើដំណើរមកក្នុងសាលតុលាការជាមួយមេធាវីទាំងពីររបស់នាងនោះ នាងក៏បានផ្ដល់បទសម្ភាសន៍មួយសន្ទុះ ជាមួយចំនុចដែលគួរឲ្យសម្ភាសន៍តែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយនាងបានបញ្ជាក់ថា នាងពិតជាបានផ្ញើលុយចំនួន ១លាន ៩ សែនបាត ទៅឲ្យស្វាមីរបស់នាងមែន នៅក្នុងនាមជាភរិយាម្នាក់ ដោយការទទួលលុយផ្ញើត្រឡប់ពីនាយ បេន រ៉េតស៊ីង ជាប្ដី ចំនួន ៤ ទៅ ៥ សែនបាតមកវិញ ហើយលុយដែលនៅក្នុងគណនីយចំនួន ១លាន ៥ សែនបាតនោះ នាងថា ពិតជារីករាយសហការជាមួយប៉ូលិសក្នុងការស៊ើបអង្កេតពីករណីមួយនេះ ។
គួរកត់សម្គាល់ផងដែរថា ក្រោយពីចេញពីសាលតុលារមកវិញ តារាស្រីខាងលើបានផ្ដល់បទសម្ភាសន៍ជាច្រើនបន្តទៀតជាមួយ អ្នកសារព័ត៌គ្រប់ប៉ុស្ដិ៍ រហូតដល់រយៈ ៣ ម៉ោងពេញ ទើបនាងចាកចេញពីបរិវេណស្ថាប័នតុលារ ៕
https://www.youtube.com/watch?v=Ghr2prZ1jM4
មតិយោបល់