ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករ ​«សង្គ្រាមបងប្អូន» បញ្ចប់បំណុល​ថ្លៃថត​ពីរឆ្នាំ​ជាមួយថន ស្រីណៃ​

នៅទីបំផុត​ផលិតករ​រឿង «សង្គ្រាមសង្គ្រាមបងប្អូន» បានសម្រេចបញ្ចប់​រឿងបំណុលពីរឆ្នាំ ជាមួយនឹង​តារាសម្តែង កញ្ញា ថន ស្រីណៃ ។​

ក្រោយពីតារាសម្តែង​ថន ស្រីណៃ បានបញ្ចេញនូវសារដ៏វែង​អន្លាយ រាប់រៀបីផលិតករម្នាក់​បានជំពាក់លុយថត​ខ្លួនរហូតដល់ពីរឆ្នាំ នូវ​ចំនួនទឹកប្រាក់ ៦៤០ដុល្លារអាម៉េរិក ដែលធ្វើឲ្យមជ្ឈដ្ឋានក្នុងពិភពសិល្បៈភ្ញាក់ផ្អើលសារជាថ្មី ។​

ក្រោយការបង្ហាញសារ និងចុះផ្សាយរបស់សារព័ត៌មាន Postnews ផលិតករ​ផលិតរឿងខាលើ បានបង្ខំចិត្តខលមកកាន់ តារាសម្តែង ថន ស្រីណៃ ដោយណាត់អោយទៅការិយាល័យផលិតកម្មដើម្បីចរចារ ធ្វើការសងថវិកា ដែលបានជំពាក់​។

ប៉ុន្តែបើតាមព័ត៌មានទទួលបានពី តារាសម្តែង ថន ស្រីណៃ បានឲ្យដឹងថា ដោយសារតែខ្លួននាងរវល់ថតនៅ សៀមរាប អ៊ីចឹងហើយមិនបានទៅដល់​ ការិយាល័យ​ផលិតកម្ម របស់ផលិតករម្នាក់នោះទេ ដោយសូម​ឲ្យផ្ញើតាមវីងវិញ ។​

ជាលទ្ធផល​ នៅល្ងាច​ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១៧ ផលិតករ​ផលិតរឿងខាងលើ បានទូទាត់សាច់ប្រាក់ដែលជំពាក់ចំនួន ៦៤០ ដុល្លារ លើថ្លៃថត ដើម្បីបញ្ចប់រឿងរ៉ាវ​មួយនេះ។នេះជាសម្តីរបស់ ថន ស្រីណៃ ៕

មតិយោបល់