ស្ត្រីដែលត្រូវបានគេចាប់រំលោភ ៣០ដងក្នុងមួយថ្ងៃ អស់រយៈពេល៤ឆ្នាំ ឥឡូវនេះបានប្តេជ្ញាចិត្ត ដើម្បីធ្វើដំណើរជុំវិញពិភពលោក ដើម្បីជួយដល់អ្នកក្លាយទាសករផ្លូវភេទ ។
Karla Jacinto បាននិយាយទៅកាន់ CNN កាលពីឆ្នាំ២០១៥ ថា នាងបានជាប់អន្ទាក់ នៅក្នុងឧស្សាហកម្មជួញដូរផ្លូវភេទ ក្នុងប្រទេសម៉ិកស៊ិក ដោយគេបានបង្ខាំងអោយនាងរួមភេទ សរុបចំនួន ៤៣២០០ ដងនៅពេលដែលនាងមានអាយុពី ១២ ដល់ ១៦ឆ្នាំ។
ឥឡូវនេះស្ត្រីខាងលើមានអាយុ ២៦ឆ្នាំហើយ ហើយនាងបានសម្រេចនឹងថ្លែងពីរឿងរ៉ាវរបស់នាង ទៅកាន់សាធារណៈជន សម្រាប់បណ្តាលប្រទេសផ្សេងៗទៀតលើពិភពលោក។
គោលបំណងធំរបស់ស្ត្រីដែលរងនូវការចាប់រំលោភរាប់ម៉ឺនដងនេះ គឺចង់លើកកម្ពស់ ការយល់ដឹងនិងការពារកុមារ ខណៈដែលពកគេមិនទទួលបានជោគវាសនាដូចគ្នានោះ។
គួរបញ្ជាក់ផងដែរថា Karla Jacinto ត្រូវបានក្រុមការងារប្រឆាំងផ្លូវភេទក្នុងប្រទេសម៉ិចសិក ហើយបច្ចុប្បន្នក្លាយជាសកម្មជនសិទ្ធមនុស្ស ដើម្បីជួយដល់នារីរកស៊ីផ្លូវភេទ៕
មតិយោបល់