ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាចម្រៀង Cha Joo Hyuk តុលាការកាត់ទោស​ជាថ្មីរឿងប្រើប្រាស់គ្រឿងញៀន

តារាចម្រៀងកូរ៉េខាងត្បូង លោក Cha Joo Hyuk ត្រូវបានតុលាការបើកសវនាការកាត់ទោស​ជាថ្មី ដោយបានចោទប្រកាន់តារារូបនេះទិញ និង​ប្រើប្រាស់គ្រឿងញៀន កញ្ឆា។ ប្រភពព័ត៌មាន Yonhap បានចុះផ្សាយថា Cha Joo Hyuk បានទិញ​ ២៨ក្រាមនៃកញ្ឆា និង ០,៣ក្រាម គ្រឿងញៀន កាលពីមេសា ឆ្នាំ២០១៦។

ព្រះរាជអាជ្ញាជឿជាក់ថា Cha Joo Hyuk បានទទួលរុក្ខជាតិកញ្ឆា ចំនួន ៣ ដែលបានផ្ទេរ​ទៅក្នុងរថយន្តរបស់ខ្លួន នៅចន្លោះខែមេសា និងសីហា ឆ្នាំ​២០១៦។ កាលពីឆ្នាំមុន ក៏ត្រូវបានគេបង្ហើបថា Cha Joo Hyuk ក៏ត្រូវបានគេចាប់ពីបទរត់ពន្ធ កេតាមីន នៅព្រលានយន្តហោះ Vancouver International Airport ។ តាមការធ្វើតេស្ត បានបញ្ជាក់ថា លោកពិតជាបានប្រើប្រាស់ គ្រឿនញៀន កញ្ឆា​ និង កេតាមីន ពិតប្រាកដ​៕

មតិយោបល់