នៅពេលដែលប្រលែងលេងជាមួយនឹងទារក ឬដើម្បីលួងលោមឲ្យទារកឈប់យំ ឪពុកម្តាយភាគច្រើនតែងតែធ្វើសកម្មភាពអង្រួនពួកគេ។ ក៏ប៉ុន្តែការអង្រួនបែបនេះ អាចបណ្តោលឲ្យទារកក្រឡកខួរ ហើមខួរក្បាល ឬលំហូរឈាមទៅកាន់ខួរក្បាលខុសប្រក្រតី។
បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ប្រសិនបើករណីធ្ងន់ធ្ងរ នៅក្នុងចំណោមទារក៣នាក់ គឺមានម្នាក់ដែលត្រូវស្លាប់។ ចំណែកឯទារកដែលរួចផុតជីវិត អាចមានបញ្ហាសរសៃប្រសាទ ពិការខួរក្បាល រៀនមិនចេះ ឬនិយាយមិនច្បាស់។
ការសិក្សាមួយបានបង្ហាញថា គ្រាន់តែអ្នកអង្រួនកូនរយៈពេលត្រឹមតែ ៥វិនាទី ក៏ប្រឈមនឹងបញ្ហាដូចខាងលើនេះដែរ។ ដូច្នេះហើយ អ្នកត្រូវប្រុងប្រយ័ត្នចំពោះសកម្មភាព ប្រលែងលេងជាមួយនឹងទារក ឬការលួងលោមទារកឲ្យឈប់យំ៕
សូមទស្សនាវីដេអូខាងក្រោម៖
មតិយោបល់