ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៊យ ប្រាកន ច្រានចោលដំណឹងមានសង្សារ

បន្ទាប់ពីបានចូលរួមកម្មវិធីសម្ភោទរឿងភាគទូរទ្សន៍ថ្មី នាយ ប៊យ ប្រាកន ត្រូវបានគាំទ្រឲ្យចាប់ដៃគូជាមួយតារាឯកស្រី ទើយ ជិនថាផន ក្នុងការទាញយកប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រ ។ ក្នុងថ្ងៃនោះដែរ នាយ ប៊យ បានផ្ដល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានជាច្រើន ជុំវិញបញ្ហាលេចឮដំណឹងថា ” បងប៊យមានសង្សារហើយ ” ។ នេះបើតាមសារព័ត៌មាន MThai នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ ។

នៅក្នុងកម្មវីធីខាងលើ នាយ ប៊យ បានបដិសេធច្រានចោលព័ត៌មានលេចឮជាច្រើននោះ ដោយពោលថា” ពាក្យដែលតារាស្រីម្នាក់និយាយលេងសើចថា ខ្ញុំមានសង្សារហើយនោះ មិនមែនជាការពិតទេ គ្រាន់តែជាពាក្យបង្អាប់លេងទេ ហើយពេលខ្លះទៀត ខ្ញុំក៏ឆ្លើយតាមអ្វីដែលប្អូនស្រីបានបង្អាប់លេង តែតាមធាតុពិតគឺនៅមិនទាន់មានដដែរ “។

គួរបញ្ជាក់ផងដែរថា នាយ ប៊យ ប្រាកន បច្ចុប្បន្នកំពុងតែមានមុខជំនួញជាច្រើនមុខ ទាំងក្នុងស្រុកថៃ និងបរទេសផងដែរ ដូច្នោះហើយលោកថា លោកនៅមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់ពីសេចក្ដីស្នេហានៅឡើយទេ លោកទុកពេលគិតរឿងជំនួញ និងទាំងសិល្បៈជាជាង ៕

មតិយោបល់