ផ្ទះ ព័ត៌មានសិល្បៈ និងកម្សាន្ត នោះៗ!!! Park ...

នោះៗ!!! Park Bom វះកាត់គូថដូច Kim Kardashian

0

នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៧ កំពូលតារាចម្រៀងស្រី Kpop គឺអតីតសមាជិកក្រុមចម្រៀង 2NE1 Park Bom បានបង្ហោះរូបភាពរបស់ខ្លួនចុងក្រោយបំផុតនៅបណ្ដាញសង្គម អ៊ីនស្ដារក្រាម ថែមបន្ថែមសារមួយឃ្លាថា “I will come back” ។

ទោះជាយ៉ាងណាក្ដី តាមរយ:រូបភាពមួយសន្លឹកនៅលើឆ្នេរសមុទ្រ Park Bom បានបញ្ចេញឈុត ប៊ីគីនី យ៉ាងសិចស៊ីក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសសង្កេតឃើញត្រគៀក និងសាច់គូថរបស់នាងឡើងប្លែក ខុសពីសព្វមួយដង ទើបអ្នកគាំទ្រនាងប្រាកដចិត្តថា Park Bom ប្រាកដជាបានវះកាត់គូថដូចក្រុមបង្ហាញម៉ូដត្រកូល Kim ជាពិសេសមានលក្ខណ:ដូច Kim Kardashian ។ នេះបើតាមគេហទំព័រ Kenh14 នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ ៕

មតិយោបល់