FaceApp គឺជាកម្មវិធីកែមុខដែលកំពុងពេញនិយមថ្មីមួយដែលអាចគាំទ្របានទាំងនៅលើទូរសព្ទដៃដើរដោយប្រព័ន្ធ Android និង iOS។ វាមានសមត្ថភាពអាចផ្លាស់ប្តូរផ្ទៃមុខរបស់លោកអ្នកឱ្យទៅចាស់ ឬពីចាស់មកក្មេងវិញបានយ៉ាងអស្ចារ្យ។ មិនតែប៉ុណ្ណោះ FaceApp ក៏អាចជួយកែរូបថតដែលពុំញញឹមឱ្យទៅជាញញឹម និងពីស្រីទៅប្រុស ឬពីប្រុសទៅស្រីបានថែមទៀតផង។ ពិសេសជាងនេះ សម្រាប់រូបថតដែលបានកែរួច លោកអ្នកអាចចែកវាបន្តតាមបណ្តាញសង្គមផ្សេងៗ ដូចជា Facebook បានដោយផ្ទាល់ផងដែរ។
ដូច្នេះ តើនៅចាំអីទៀត សូមលោកអ្នកទាញយកកម្មវិធីនេះទៅសាកល្បងលមើលទៅ ថាតើមាននរណាខ្លះនៅស្រឡាញ់អ្នកនៅពេលដែលមុខលោកអ្នកចាស់ទៅជាដើមនោះ។
ចុចត្រង់នេះដើម្បីទាញយកៈ (iPhone/iPad, Android)
មតិយោបល់