ព័ត៌មានសិល្បៈ និងកម្សាន្ត

មិនធម្មតាទៀតហើយ ផ្កាយព្រឹក វិលមកវិញឡើងកូដខ្ពស់កប់មេឃ

ជាថ្មីម្ដងទៀត តាមរយ:ខ្សែភាពយន្ដ ” ទឹកច្រោះខ្សាច់ ” ដែលទើបមានការដាក់បញ្ចាំងថ្មីៗនេះ ជារៀលរាល់ថ្ងៃ សុក្រ សៅរ៍ អាទិត្យ វេលាម៉ោង ២០ និង ៣០ នាទី នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍ ៧ ថៃ តារាឯកស្រី កុប សុវ៉ាណាន់ ឬ ផ្កាយព្រឹក កំពុងទទួលបានប្រជាប្រិយភាពគាំទ្រយ៉ាងខ្លាំងលើសលប់ ដែលសឹងនឹកស្មានមិនដល់ ។

ការចាប់ដៃគូជាតារាសម្ដែងជំនាន់ដំណាលគ្នាជាមួយ លោក សន រ៉ាម ឬនាយ ផា តារាស្រី ផ្កាយព្រឹក ហាក់បីដូចជាមានសន្ទុះខ្លាំងឡើងៗ ។ នាងបានថ្លែងពីអារម្មណ៍ផ្ទាល់ខ្លួនប្រាប់សារព័ត៌មាន kapook នៅថ្ងៃទី​២៩ ខែមេសា ឆ្នាំ២០១៧ ពីក្ដីរំភើបចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះរឿងភាគថ្មីមួយនេះថា ” ខ្ញុំបានអានពីមតិហ្វេនៗ នៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាមហើយ រួមទាំងបណ្ដាញសង្គមនានាទៀត នាងខ្ញុំសូមអរគុណសម្រាប់ការសរសើរគាំទ្រ របស់អ្នកទាំងអស់គ្នា ព្រោះកាលពីសមសម្ដែង មានបងៗក្រុមការងារជួយអធិប្បាយពន្យល់អំពីអត្ថបទទាំងមូល ទើបថ្ងៃនេះ នាងខ្ញុំទទួលបានបទពិសោធន៍ថ្មីក្នុងការបង្កើនថ្វីដៃបញ្ចេញការសម្ដែងឡើងខ្ពស់ ” ។

គួរបញ្ជាក់ថា រឿង ” ទឹកច្រោះខ្សាច់ ” បានសម្រិតសម្រាំងតួអង្គ បី នាក់ ដែលមានប្រជាប្រិយដូចគ្នា ហើយចូលប្រលូកសិល្ប:ជំនាន់ដំណាលគ្នាផងដែរ ៕

មតិយោបល់