ព័ត៌មានសិល្បៈ និងកម្សាន្ត

ទិដ្ឋភាព ប្រកួតសម្រស់កម្មករកម្មការិនីរោងចក្រ ឆ្នាំ២០១៧

ការប្រកួតសម្រស់ឯកវាយនភណ្ឌ ដែលចូលរួមដោយស្រីស្អាតប្រុសសង្ហារជាកម្មករកម្មការិនីរោងចក្រប្រចាំឆ្នាំ២០១៧នៅទូទាំងប្រទេសត្រូវបានបញ្ចប់ហើយ ដោយជម្រើសបានជ័យលាភី២រូបអោយគ្រងតំណែងឯក។ ក្នុងនោះកក៏មានជ័យលាភីលេខ២បុរសលេខ២នារី លេខ៣បុរសលេខ៣នារី និងពានរង្វាន់ញញឹមស្រស់ ព្រមទាំងពានរង្វាន់ទំនាក់ទំនងល្អបុរស និងនារីផងដែរ។

កម្មវិធីដែលធ្វើឡើងនៅស្ទីឌីយោទូរទស្សន៍បាយ័នស្ទឹងមានជ័យនេះ ជ័យលាភីលេខ១បានទៅលើបេក្ខនារី ប៉ូ ស្រីញ៉ុល មកពីខេត្តកណ្ដាលពាក់ស្លាកលេខ៣ និងបុរសបានទៅលើបេក្ខជន ឃួន ពិសី មកពីខេត្តស្វាយរៀងពាក់ស្លាកលេខ៣ដូចគ្នា ដោយម្ចាស់ជ័យលាភីម្នាក់ៗទទួលបានទឹកប្រាក់៤លានរៀល។ ចំណាត់ថ្នាក់លេខ២នារីបានទៅលើ បេក្ខនារី អ៊ឹង មិក មកពីខេត្តព្រះសីហនុ ពាក់ស្លាកលេខ១០ និងបុរសបានទៅលើលោក អឿន មីដា មកពីរាជធានីភ្នំពេញ ពាក់ស្លាកលេខ៧។ ចំណាត់ថ្នាក់លេខ៣បានទៅកម្មការិនីរោងចក្រឈ្មោះ ឆាយ សុនេត្រា មកពីខេត្តកំពង់ស្ពឺ ពាក់ស្លាកលេខ១២ និងបុរសបានទៅលើលោក លី ណាគីម មកពីខេត្តស្វាយរៀង ពាក់ស្លាកលេខ១២ដូចគ្នា។ ដោយឡែកសម្រាប់ចំណាត់ថ្នាក់កិត្តិយសរួមមាន កញ្ញា ទៀន សុនីតា មកពីខេត្តព្រះសីហនុ ពាក់ស្លាកលេខ៩ និងបេក្ខជន ឈឹម សុវណ្ណគង្គា មកពីខេត្តព្រះសីហនុ ពាក់ស្លាកលេខ១១ ទទួលបានពានញញឹមស្រស់ និងបេក្ខនារី ព្រំ ស៊ីវត្ថា មកពីខេត្តស្វាយរៀង ពាក់ស្លាកលេខ១១ និងបេក្ខជន ម៉ាល់ ម៉េងលី មកពីរាជធានីភ្នំពេញ ពាក់ស្លាកលេខ៥ ទទួលពានទំនាក់ទំនងល្អ។ ក្រៅពីផ្ដោតលើសម្រស់ អ្នកទទួលបានជ័យលាភីលេខ១ ក៏ត្រូវបានគេអះអាងថាមានការសិក្សាខ្ពស់ផងដែរ៕

មតិយោបល់