ភ្នំពេញៈ ដោយសារតែជាប់កិច្ចសន្យា ថតបញ្ចប់រឿងជាមួយនឹងលោក ឆាយ បូរ៉ា ក្រោមចំណងជើងថា «លាបពណ៌ក្រហម» លោកស្រីថន ដារ៉ា ត្រូវជាបងស្រី ថន លក្ខិណា បានវិលមកកម្ពុជាវិញ តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីថតញ្ចប់រឿង។
នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះគេហទំព័រ Post News បានឆាតទៅរកអ្នកនាង ចង់ដឹងពីការវិលត្រឡប់មកកម្ពុជា ទាំងតក់ក្រហល់នេះ ដោយនាងបានឆ្លើយតាមសារអេឡិចត្រូនិកថា «ខ្ញុំរវល់ដើរទិញឥវ៉ាន់ ពេលនេះ» ។
ពិធីការិនី កញ្ញា ថន លក្ខិណា ត្រូវជាប្អូនស្រីថន ដារ៉ា បានប្រាប់ Post News តាមរយៈទូរស័ព្ទនៅព្រឹកនេះថា «បងស្រីរបស់ខ្ញុំ មកកម្ពុជា តាំងពីថ្ងៃទី១១ ដើម្បីថតបញ្ចប់រឿងរបស់លោកគ្រូ ឆាយ បូរ៉ា ក្រោមចំណងជើងថា លាបពណ៌ក្រហម» ។ ឆ្លើយបាន តែប៉ុណ្ណេះ នាងក៏ប្រាប់ថា រវល់ ។
បញ្ជាក់ផងដែរថា ថន ដារ៉ា បានចូលរោងជ័យកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ជាមួយនឹងពោះម៉ាយកូន១ ដែលមានតួនាទី ជាមន្ត្រីធំម្នាក់ និងជាអ្នកជំនួញ នៅក្នុងប្រទេសថៃ លោក ណាវៈរ៉ាត់ យូបាំរ៉ុង៕
មតិយោបល់