ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ៦នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនដកហូតថ្នាំញៀន ៧កញ្ចប់

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ដោយក្នុងនោះដកហូតថ្នាំញៀន ៧កញ្ចប់ និងឧបករណ៍ប្រើប្រាស់មួយចំនួន។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចសំណង់មិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រី ទាំង៦នាក់ខាងលើ ទី១-ឈ្មោះ អឹម ស្រីខួច ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី២-ឈ្មោះ យួន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅមិនពិតប្រាដក ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៣-ឈ្មោះ សឿន ខេមរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៤-ឈ្មោះ សឿន ចម្រើន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនៅផ្ទះ (ជួញដូរ) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ, ទី៥-ឈ្មោះ សយ ស្រីលក្ខ័ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ និងទី៦-ឈ្មោះ លឹម សាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើងបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងសំណងមិនរៀបរយ តាមបណ្តោយផ្លូវរថភ្លើង ដោយពេលសមត្ថកិច្ចចុះបង្ក្រាបនោះ គឺបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៦នាក់ ព្រមទាំងដកហូតក្រាមព៌ណសថ្លាចំនួន ៧កញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៦នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់