ព័ត៌មានសិល្បៈ និងកម្សាន្ត

ឱក បុរី បង្ហើរសំនៀង ក្រោយក្លាយជាជំទាវ

គ្មានអ្នកណាមិនដឹងនោះទេថា អតីតតារាចម្រៀងបានសម្រេចចិត្តបោះបង់អាជីពសិល្បៈទាំងស្រុង ក្រោយពីមានវាសនាបានស្វាមីឋានៈជាឯកឧត្តមនៅក្នុងក្រសួងមួយ។ អ្នកនាងដែលធ្លាប់តែញាក់ញ័រលើឆាក បានប្រែជាសុគតស្រគំ ចាប់តាំងពីអ្នកនាងត្រូវបានគេហៅយ៉ាងពេញៗមាត់ថាលោកជំទាវ។ អ្នកនាងរមែងប្រកែកមិនឡើងច្រៀង ឬបង្ហើរសំនៀងជាសាធារណៈនោះទេ ជាពិសេសសម្រាប់កម្មវិធីដែលមានអ្នកកាសែតចូលរួម។ ប៉ុន្តែសម្រាប់កម្មវិធីមង្គលការរបស់លី ច័ន្ទសីហា យប់មិញគឺអ្នកនាងបានសម្រេចចិត្តឡើងច្រៀង ដោយអ្នកនាងបានប្រកាសថាខ្លួនខានច្រៀងយូរភ្លេចប៉ារ៉ូលបទចម្រៀងអស់ហើយ។ អ្នកនាងបានសម្រេចចិត្តច្រៀងបទ«អារ៉ាប់ពីយ៉ា»ដែលជាបទស្រួលច្រៀងបំផុតសម្រាប់អ្នកមិនសូវចូលចិត្តច្រៀង ដែលខុសពីអ្នកនាងនៅប្រឡូកការច្រៀងរាំ។

យ៉ាងណាមិញ អ្នកនាងនៅតែច្រៀងពីរោះបើទោះជាខានច្រៀងយូរ។ អ្នកនាងបានប្រកាសដាក់ក្បាលមេក្រូថា បើអ្នកកាសែតជ្រុលថត សូមថតរូបអ្នកនាងធ្វើអោយអ្នកកាសែតស្រឡាំងកាំងគ្រប់គ្នា។ អ្នកនាងគឺជាតារាល្បីឈ្មោះមិនសូវស្វាគមន៍ចំពោះការប្រមាញ់រូបរបស់អ្នកកាសែតនោះទេ ជាពិសេសចាប់តាំងពីមានព័ត៏មានភរិយាដើមរបស់ស្វាមីអ្នកនាងសព្វថ្ងៃលើកឡើងមិនល្អពីអ្នកនាងកាលពីច្រើនឆ្នាំមុន។ ប៉ុន្តែអ្នកនាងក៏ត្រូវគេទទួលស្គាល់ថាបានក្លាយជាលោកជំទាវពេញមុខគួរអោយស្ងើចសរសើរផងដែរ បើទោះជាមិនធ្លាប់មានព័ត៌មានរៀបការដូចអ្នកនាង ពេជ្រ ច័ន្ទបូរមី៕

https://www.youtube.com/watch?v=t5vOQggeXic&feature=youtu.be

មតិយោបល់