ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រាប សុវត្ថិ ស្ងាត់ៗ! ឡើងជាដង្ខៅធំ នៅរតនៈគីរី

មនុស្សតិចណាស់បានដឹងពីភាពមានបានរបស់តារាចម្រៀងលោកព្រាប សុវត្ថិ នៅខាងក្រៅសិល្បៈ។ ភាគច្រើនបានដឹងត្រឹមថាលោកមានហាងកាត់សក់ធំមួយនៅខាងក្រោយផ្សារទួលគោក និងមានចំណូលពីការច្រៀងរាំប៉ុណ្ណោះ ប៉ុន្តែមុននេះប្រភពច្បាស់ការបានអះអាងថាលោកគឺជាថៅកែផង និងជាដង្ខៅផងនៅខេត្តរតនៈគីរី ដែលអាចនិយាយបានជាអ្នកមានស្ដុកស្ដម្ភមួយរូបមិនធម្មតា។

ប្រជាពលរដ្ឋមួយរូបនៅខេត្តរតនៈគីរី បានអះអាងថាគ្រាន់តែចម្ការស្វាយចន្ទីរ អមដោយចម្ការធុរ៉េន សាវម៉ៅ និងដាំដំណាំហូបផ្លែមួយកន្លែងរបស់លោកព្រាប សុវត្ថិ នៅខេត្តរតនៈគីរី ត្រង់ម្ដុំផ្លូវទៅបឹងយក្សឡោម គឺមានទំហំមិនតិចជាង៤០ហិកតារនោះឡើយ ដោយមិនទាន់រាប់បញ្ចូលដីធ្លីជាប្រភេទចម្ការរបស់លោកដែលបានទិញនៅកន្លែងផ្សេងទៀតក្នុងខេត្តនោះផង។ មានការបញ្ជាក់ថាក្នុងមួយឆ្នាំ គ្រាន់តែលោកម៉ៅដំណាំផ្សាយចន្ទីរអោយអ្នកមៅការ គឺទទួលបានចំណូលរហូតដល់៥ម៉ឺនដុល្លារ ដោយសារតែលោកចំណាយប្រាក់ទៅទិញចម្ការស្វាយចន្ទីរទ្រង់ទ្រាយធំនៅក្នុងខេត្តនោះដែលប្រមូលបានផលស្រាប់ៗពង្រីកក្ដោបក្ដាប់ធ្វើជារបស់ខ្លួនធំទៅៗ។ លោកត្រូវបានគេអះអាងថាឧស្សាហ៍លេខមុខទៅជប់លៀងនៅទីនោះជាមួយកម្មករដែលមើលខុសត្រូវចម្ការ និងអ្នកម៉ៅការស្វាយចន្ទីររបស់លោកមិនសូវលោះពេល ជាពិសេសរាល់រដូវម៉ៅការចន្ទីរម្ដងៗ និងរាល់ពេលទៅប្រមូលលុយរាល់ពីអ្នកម៉ៅចន្ទីរជាដើម។ ប្រភពនោះនិយាយថាហេតុផលដែលលោក ព្រាប សុវត្ថិ ចុះទៅទិញដីធ្លីទាំងហិកតារនៅក្នុងខេត្តនោះគឺដោយសារតែលោកមានម្ដាយមីងខាងភរិយាជាអ្នកលក់មាសឈ្មោះជាងធីនៅផ្សារបានលុងជាមេខ្យល់ ដោយម្ដាយមីងរបស់លោកគឺជាអ្នកនាំទិញ និងមើលខុសត្រូវរឿងមើលថែចម្ការចន្ទីរ និងរឿងម៉ៅការចន្ទីរអោយផង ទើបលោកចេះតែបន្តទិញដីចម្ការស្វាយចន្ទីរធំទៅៗរហូតអ្នកណាៗក៏ស្គាល់ថាលោកព្រាប សុវត្ថិ គឺជាថៅកែធំនៅរតនៈគីរី។ ក្នុងចម្ការរបស់លោកមានការបញ្ជាក់ថាលោកបានចំណាយលុយសង់វីឡាសម្រាប់លំហែកាយមួយ អមដោយសួនកម្សាន្តផង ទុកសម្រាប់ពេលលោក និងគ្រួសារសម្រាកលេងរាល់ពេលចុះ។ ម្នាក់ៗនៅម្ដុំស្រុកកូនមុំ ស្រុកសង្គមថ្មី និងស្រុកបីស្រុកជាដើមសុទ្ធតែបានអោយឈ្មោះលោកព្រាប សុវត្ថិ ថាជាដង្ខៅដី និងជាថៅកែស្វាយចន្ទីរធំមួយនៅខេត្តរតនៈគីរី ដោយសារតែលោកមានដាំដំណាំស្វាយចន្ទីរអោយគេម៉ៅបានចំណូលដល់រង្វង់៥ម៉ឺនដុល្លារក្នុងមួយឆ្នាំគឺជារឿងមិនធម្មតា។ មានការបញ្ជាក់ថាដំណាំស្វាយចន្ទីររបស់លោកទទួលផល មិនទាន់សព្វនៅឡើយទេ ក្នុងពេលដែលដីចម្ការខ្លះទើបតែបានដាំថ្មីនៅឡើយ អ៊ីចឹងហើយទើបម្នាក់ៗយល់ថាបើចម្ការរបស់លោកទទួលបានផលព្រមគ្នាគឺទោះជាការងារសិល្បៈលោកសម្រេចចិត្តបោះបង់ ក៏មិនខ្វះប្រាក់ចំណូលអោយតារារូបនេះសោយសុខពេលចាស់ទៅនោះដែរ។

លោកព្រាប សុវត្ថិ មិនអាចសុំការបញ្ជាក់ពីអារម្មណ៍ដែលបានក្លាយជាថៅកែ និងជាដង្ខៅដីធំនៅខេត្តរតនៈគីរីនេះទេ ប៉ុន្តែភរិយារបស់លោកដែលធ្លាប់លើកទទួលទូរស័ព្ទបានទទួលស្គាល់ថាខ្លួនពិតជាមានចម្ការមួយចំនួននៅក្នុងខេត្តនោះមែន ដោយសារតែមានបងប្អូនណែនាំអោយទិញ៕

មតិយោបល់