ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្មេងស្រីម្នាក់ភ័យរន្ធត់យំស្រែកខ្លាចបងស្រីស្លាប់ពេលឃើញឈាមរដូវហូរ

អាមេរិកៈ ក្មេងស្រីអាយុ៣ឆ្នាំម្នាក់ស្រែយំយ៉ាងខ្លាំងក្រោយពេលបានឃើញ​បងស្រីរបស់ខ្លួនដោយចៃដន្យនៅក្នុងបន្ទប់ទឹកមានធ្លាក់ឈាមរដូវ ។

ដោយសារតែភាពក្មេងវ័យមិនទាន់ដឹងក្តី កុមារី ឈ្មោះ Rain បានស្រែកយំយ៉ាងខ្លាំងក្រោយ​ពេលបាន​ឃើញ​បងស្រីរបស់ខ្លួន ឈ្មោះ Meeiah Tolentino អាយុ ១៦ឆ្នាំរស់នៅក្នុងរដ្ឋ អាឡាស្កា សហរដ្ឋអាមេរិកបានមករដូវ។ កុមារី Rain បានស្រែកយំញ័រខ្លួនព្រោះអាណិតបងស្រី នឹងបានបន្លឺសំឡេងថា “អ្នកនឹងស្លាប់” ។

នាង Meeiah បានថតយករូភាពប្អូនស្រីភ័យរន្ធត់របស់នាង ស្រែកយំធ្វើកាយវិការរៀបរាប់ហេតុការណ៍​ពេលនាងមករដូវដាក់បង្ហោះនៅលើគេហទំព័រ Instagram កាលពីថ្ងៃទី០៨ ខែកក្កដា​ដែលអ្នកចូលបើកមើល ៨២០០០ដង៕

https://youtu.be/qCC5jaHhu3Y

មតិយោបល់