ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក បណ្ដេញប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ចេញពីតំណែង

អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ បានបណ្ដេញប្រធាន FBI គឺលោក James Comey ចេញពីតំណែងហើយ ដែលលោកជាអ្នកដឹកនាំការស៊ើបអង្គេត ជុំវិញបទចោទប្រកាន់អំពីទំនាក់ទំនង យុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកជាមួយរុស្ស៊ី។ នេះបើយោងតាមរយៈសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៧។

វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់ការបញ្ឈប់តំណែងលោក Comey ដែលជាអ្នកបានដើរតួនាទី យ៉ាងចម្រូងចម្រាស់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីឆ្នាំ ២០១៦ ដោយបានធ្វើទ្បើង បន្ទាប់ពីលោកបាននឹងកំពុងដឹកនាំការស៊ើបអង្កេតមួយ ទៅលើអង្គរ័ក្សជំនិតរបស់លោក ត្រាំ ពាក់ព័ន្ធនឹងការស៊ុមគ្រលុំគ្នាជាមួយទីក្រុងម៉ូស្គូ ដើម្បីផ្លាស់ប្តូរលទ្ធផលបោះឆ្នោត។

អ្នកនាំពាក្យសេតវិមាន លោក Sean Spicer បានប្រាប់អ្នកកាសែតថា «លោកប្រធានាធិបតី បានយល់ព្រមទទួលយកអនុសាសន៍របស់អគ្គរដ្ឋអាជ្ញា និងអគ្គរដ្ឋអាជ្ញារងហើយ ក្នុងការបណ្តេញនាយកនៃការិយាល័យសហព័ន្ធស៊ើបអង្កេតនេះចេញពីតំណែង»៕

មតិយោបល់