ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង ត្រូវគេអ៊ុតទីផ្សារ ក្នុងពេលរឿង«អាមោកលក់ម៉ាំ»របស់អ៉ិនប្រកាសបញ្ចាំង

នៅថ្ងៃទី១៨ ឧសភា នេះខ្សែរឿង«អាមោកលក់ម៉ាំ»ដែលធ្លាប់ផ្អឹបចោលដោយផលិតកម្មមហាហង្ស នឹងត្រូវដាក់បញ្ចាំងជាផ្លូវការបើកសម្ពោធរោងកុននៅបារាណ៏អណ្ដែតខេត្តសៀមរាបតែម្ដង បន្ទាប់ពីរោងកុននេះត្រូវបានកែកុន ខណៈដែលនៅតាមបណ្ដារោងភាពយន្តនៅភ្នំពេញក៏នឹងប្រកាសបញ្ចាំងព្រមៗក្រោយថ្ងៃសម្ពោធនាថ្ងៃទី១៧ ឧសភាដូចគ្នា។

នេះជាខ្សែភាពយន្តដែលលោកសម្ដែងតួឯកតាំងពីពេលឡើងកូដ ហើយក៏រឿងដែលលោកបង្ហាញខ្លួនជាតួជាថ្មី ក្រោយពេលដែលលោកធ្លាក់ចុះទីផ្សារដល់ថ្នាក់លែងមានផលិតករលែងហ៊ានហៅសម្ដែង និងមានត្រឹមតែអ្នកស្និទ្ធិស្នាលហ៊ានអោយសម្ដែងមួយប្លង់ៗក្នុងរឿង។ ក្រុមហ៊ុនចែកចាយភាពយន្តពូព្រហ្មបានអះអាងថា ភាពយន្តរឿង«អាមោកលក់ម៉ាំ»ផលិតកម្មមហាហង្សរបស់លោកអ៉ិន បានប្រគល់សិទ្ធិអោយខ្លួនចែកចាយតាមរោង ដោយក្រុមហ៊ុនរបស់លោកនឹងសម្រេចដាក់បញ្ចាំងនៅថ្ងៃទី១៨ ឧសភានេះនៅរោងភាពយន្តបារាណ៍អណ្ដែតខេត្តសៀមរាប ដោយរោងភាពយន្តនេះទើបនឹងត្រូវជួសជុលថ្មីអស់ប្រាក់ច្រើនម៉ឺនដុល្លារ។ តំណាងក្រុមហ៊ុននិយាយថារឿង«អាមោកលក់ម៉ាំ»នឹងក្លាយជារឿងទី១ដែលបានបើកឆាកនៅរោងភាពយន្តបារាយណ៍អណ្ដែតខេត្តសៀមរាប បន្ទាប់ពីបានបិទចោលអស់មួយរយៈ ដោយរោងភាពយន្តនេះត្រូវបានកែកុនយ៉ាងទំនើបប្រកបដោយស្ដង់ដារកម្រិតខ្ពស់មិនខុសពីរោងភាពយន្តទំនើប។ លោកថាខ្លួននៅតែរំពឹងថារឿងដែលសម្ដែងដោយលោកប៉ែន ចំរ៉ុងនឹងមានការចាប់អារម្មណ៍ដោយសារសម្អាងថារឿងដែលបានទទួលសិទ្ធិចែកចាយនេះមានគុណភាពល្អមើលប្រទាក់ក្រឡា ហើយត្រូវបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តទំនើបជាពិសេសរឿងភាពយន្តបារាយណ៍អណ្ដែតដែលទើបកែលម្អថ្មី។ តំណាងក្រុមហ៊ុនបញ្ជាក់ខ្លួនធ្លាប់ចែកចាយភាពយន្តច្រើនហើយ ដោយរឿងដែលក្រុមពូព្រហ្មទទួលអាចមិនមានរឿងណាខ្វះខាតគុណភាពនោះទេ។
ជាមួយនឹងការដាក់បញ្ចាំងនេះហើយដែលម្នាក់ៗចាំអ៊ុតមើលពីទីផ្សាររបស់លោកប៉ែន ចំរ៉ុង ដើម្បីដឹងថាតើក្រោយដាក់បញ្ចាំងដែលលោកដើរតួឯកក្រោយមានរឿងអាស្រូវដែលមិនខុសពីបានសម្ដែងតួឯកជាថ្មីនេះ អាចជួយអោយលោកកន្ទ្រាក់ទីផ្សារសម្ដែងជាតួឯកបានឬមិនបាន។

បើភាពយន្តនេះមានអ្នកទស្សនាច្រើនគឺមានន័យថាទីផ្សាររបស់លោកនឹងឈានឡើងដូចដើម ជាពិសេសក្នុងពេលដែលលោកប៉ែន ចំរ៉ុងក៏រៀងស្ងប់ស្ងាត់ការរិះគន់ ហើយចាប់ផ្ដើមសំបូរការងារសិល្បៈច្រើនឡើងនាពេលនេះ៕

មតិយោបល់