ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជា និង៤ប្រទេសទៀត ឈ្នះម្កុដក្នុងព្រឹត្តិការណ៍កញ្ញាឯកទេសចរណ៍អន្តរជាតិ

ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦ ដែលបានធ្វើឡើងជាលើកទី១០ កាលពីយប់ថ្ងៃទី១៨ វិច្ឆិកា ត្រូវបានបញ្ចប់ហើយ ដោយមានតែកញ្ញាឯកតំណាងឲ្យប្រទេស៥ប៉ុណ្ណោះ ដែលបានឈ្នះម្កុដជាស្រីស្អាត។ បេក្ខនារីដែលបានទទួលចំណាត់ថ្នាក់ទាំង៥នោះ ក៏មានកញ្ញាឯករបស់កម្ពុជាម្នាក់ដែរ ដោយនាងបានទទួលចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner Up ។

ការប្រកួតដែលបានបិទបញ្ចប់នៅក្នុងប្រទេសកម្ពុជានៅសណ្ឋាគារណាហ្គាវើលនោះ មានបវរកញ្ញាមកពីប្រទេសចំនួន៤១នៅទូទាំងពិពភលោកចូលរួមប្រកួតប្រជែង ដោយរាប់បញ្ចូលទាំងបេក្ខនារីនៅក្នុងប្រទេសកម្ពុជាផងដែរ។ ការប្រកួតជម្រុះជុំទី១ បេក្ខនារីរបស់កម្ពុជាគឺជាបេក្ខនារីទី១០ចុងក្រោយគេ ដែលត្រូវបានប្រកាសថាបានឡើងទៅវគ្គបន្តក្នុងចំណោមបេក្ខនារីមានសំណាងចំនួន១០រូប។ ក្នុងវគ្គសំនួរចម្លើយ គេកត់សម្គាល់ថាបេក្ខនារីដែលបានជាប់ទាំង១០រូប សុទ្ធតែឆ្លើយបានល្អ ដោយបេក្ខនារីតំណាងឲ្យកម្ពុជាក៏ជាបេក្ខនារីនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជាមួយនឹងសំណួរស្ដីពីការផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ទើបធ្វើឲ្យនាងទទួលបានចំណាត់ថ្នាក់មួយក្នុងចំណោមបេក្ខនារី៥រូបចុងក្រោយ។

បេក្ខនារីដែលឈ្នះម្កុដនៅក្នុងយប់នោះរួមមាន ចំណាត់់លេខ១ ឬ កញ្ញាឯកបានទៅលើបេក្ខនារី Amanda Charleen មកពីប្រទេសថៃ ចំណាត់ថា្នក់លេខ២ ឬ 1st Runner Up បានទៅបេក្ខនារី Janela Joy Cuaton មកពីប្រទេសហ្វីលីពីន ចំណាត់ថ្នាក់លេខ៣ ឬ 2nd Runner up បានទៅលើបេក្ខនារី ហង្ស ម៉ានីតា របស់ប្រទេសកម្ពុជា។ ចំណាត់ថ្នាក់លេខ៤ ឬ 3rd Runner Up បានទៅលើបេក្ខនារី Raquel Maria Guevara Avila មកពីប្រទេសកូស្ដារីកា និងអ្នកឈ្នះម្កុកចុងក្រោយគឺចំណាត់ថ្នាក់លេខ៥ ឬ 4th Runner up បានទៅលើបេក្ខនារី Zuun Jia មកពីប្រទេសចិន។

នេះជាប្រវត្តិសាស្រ្ត១ដែលប្រទេសកម្ពុជាត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះក្នុងការរៀបចំ ព្រឹត្តិការណ៍បវរកញ្ញាឯកទេសចរណ៍អន្តរជាតិ ហើយបេក្ខនារីរបស់ប្រទេសកម្ពុជា ក៏មានសម្រស់ និងចំណេះដឹងរហូតឈ្នះម្កុដចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមអ្នកឈ្នះម្កុដទាំង៥រូបលើឆាកអន្តរជាតិ។ ក្នុងនោះក៏មានចំណាត់ថ្នាក់ស្លៀកបែបប្រពៃណីស្អាតបំផុត ចំណាត់ថ្នាក់ស៊ីកាមេរ៉ា និងចំណាត់ថ្នាក់ទំនាក់ទំនងល្អត្រូវបានប្រកាសឡើងផងដែរ ដោយគ្រាន់តែបេក្ខនារីទាំងនោះ មិនទទួលបានម្កុដពីកម្មវិធី៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
//www.youtube.com/watch?v=qYeNlX48Yic&feature=youtu.be
miss-cambo
mis-cambodia-1

mis-cambodia-2

mis-cambodia-3

mis-cambodia-4

mis-cambodia-5

mis-cambodia-8

mis-cambodia-9

mis-cambodia-10

mis-cambodia-11

mis-cambodia-12
mis-cambodia-14

mis-cambodia-15

mis-cambodia-16

mis-cambodia-17

mis-cambodia-18

mis-cambodia-19

mis-cambodia-20

mis-cambodia-21

mis-cambodia-22

mis-cambodia-23

mis-cambodia-24

mis-cambodia-25

មតិយោបល់