ការបង្ហាញខ្លួនទទួលថតសម្អាងការរបស់អតីតតារាសម្ដែង និងជាតារាចម្រៀងសាច់ទ្រលុកទ្រលន់ អ្នកនាងឡាយ លក្ខិណា បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជនដែលធ្លាប់គាំទ្រចំពោះអាជីពសិល្បៈរបស់នាង។ យ៉ាងណាមិញ មានការទម្លាយពីក្រុមអ្នកតែងសម្អាងអោយអ្នកនាងថាអ្នកនាងគ្រាន់តែមកលងលេងៗប៉ុណ្ណោះ ប៉ុន្តែបើអោយអ្នកនាងមកទទួលសម្ដែងជាថ្មី ឬឡើងច្រៀងជាថ្មី គឺអ្នកនាងមិនទទួលទេ។
បើទោះជាបានឃ្លាតឆ្ងាយពីការងារសិល្បៈមិនក្រោម១០ឆ្នាំតាំងពីអ្នកនាងបរាជ័យជីវិតអាពាហ៏ពិពាហ៍ ក៏អ្នកនាងឡាយ លក្ខិណា នៅតែមានសម្រស់ស្រស់សោភាពគ្រប់ពេលតែងខ្លួន។ អ្នកនាងបានធ្វើអោយមានការចាប់អារម្មណ៍ជាថ្មីក្រោយពីបោះបង់សិល្បៈ ហើយរត់មកចាប់អាជីពលក់សម្លៀកបំពាក់នៅផ្សារអូរប្ញស្សី។
យ៉ាងណាមិញ ព័ត៌មានចុងក្រោយថាអ្នកនាងមិនសូវខ្វល់ខ្វាយរឿងមុខរបរកំប៉ុកកំប៉ុកមួយនោះទៀតទេ ហើយក៏រស់ហ៊ឺហារផងដែរ បើទោះជាអ្នកនាងមិនមានជីវភាពស្ដុកស្ដម្ភដល់ថ្នាក់ដូចតារារួមជំនាន់មួយចំនួនដែលមានស្វាមីជាឧកញ៉ា និងជាមន្ត្រីពាក់ផ្កាយលើស្មារ។
អ្នកនាងទទួលថតម៉ូតសម្អាងការដែលបានបង្ហាញនេះ គឺមានការបញ្ជាក់ថាមិនមែនចង់បានលុយពីការងារថតផ្សាយ និងចង់បង្ហាញខ្លួននៅក្នុងការងារសិល្បៈជាថ្មីនោះទេ ប៉ុន្តែមកពីអ្នកនាងទទួលបានស្នើសុំពីម្ចាស់ហាងដែលជាអ្នករាប់អានប៉ុណ្ណោះ ទើបអ្នកនាងសុខចិត្តទទួលថត។
ប្រភពនោះបន្តអ្នកទទួលថតក៏ដោយសារតែហេតុផលចង់បានរូបថតសម្អាងការមុនពេលសម្រស់របស់អ្នកនាងប្រែប្រួលជាងនេះផងដែរ ទើបជាហេតុផលធ្វើអោយអ្នកនាងសម្រេចចិត្តថតម៉ូតប៉ុន្មានឈុតនោះ។ អ្នកមានទំនាក់ទំនងជាមួយអ្នកនាងនៅតែអះអាងថាអ្នកនាងឡាយ លក្ខិណា មិនទទួលការងារឡើងសម្ភាសន៍លើកញ្ចក់ទូរទស្សន៍ ឬសម្ដែងកុននោះទេ ដោយសារតែអ្នកនាងប្រកាសថាខ្លួនចាស់ហើយ និងមិនចង់អោយមានការយល់ថាអ្នកនាងទំនងជាអស់ផ្លូវទើបត្រឡប់ចូលសិល្បៈវិញ។
ប្រភពនោះនិយាយថាអ្នកនាងថតសម្អាងការអោយហាងនោះគឺជាការរាប់អានទេ ហើយបើគ្មានទំនាក់ទំនងជិតស្និទ្ធិវិញ គឺអោយប៉ុន្មានក៏មិនថតដែរ ដោយសារតែអ្នកនាងមិនចង់ល្បីម្ដងទៀត និងមិនចង់មានព័ត៌មានណាមួយពាក់ព័ន្ធនឹងជីវិតឯកជនជាថ្មី។
ក្នុងនោះប្រភពដដែលក៏បញ្ជាក់មិនបានដឹងរឿងឯកជនរបស់អ្នកនាងផងដែរ ដោយសារតែអ្នកនាងមិនចូលចិត្តការជជីកដេញដោលក្នុងពេលទទួលថតសម្អាង៕
មតិយោបល់