ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទី ដោយអនុវត្តតាមការបង្គាប់របស់លោកព្រះរាជអាជ្ញារង សៀងសុខ ដឹកនាំដោយលោកឧត្តមសេនីយត្រី វ៉ាន់ កុសល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ ឡឹក សារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងកម្លាំងនៃអធិការរដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការគ្នាចុះបង្ក្រាបគ្រឿងញៀននៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិត្រពាំងល្វាទី២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យចំនួន២នាក់ ទី១ឈ្មោះ រឿន ស្រីជូ ភេទស្រី អាយុ២៧ឆ្នាំ និងទី២ឈ្មោះ យ៉ាវ ម៉ាហា ភេទប្រុស អាយុ២៨ឆ្នាំ។ ក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់កូនថង់តូច សង្ស័យជាសារធាតុញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យនិងវត្ថុតាង ប្រគល់ឲ្យមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

មតិយោបល់