ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រឹត្តិការណ៍ព្រំក្រហមគ្រួសារតារាកម្ពុជា អស្ចារ្យម្សិលមិញ

វេទិកាព្រំក្រហមប្រចាំឆ្នាំរបស់គ្រួសារតារាកម្ពុជា កាលពីថ្ងៃទី២២ ឧសភា ម្សិលមិញ ពិតជាកក្រើកស្តាតអូឡាំពិក ដោយសារតារាចម្រៀង តារាកំប្លែង ពិធីករ ពិធីការិនី និង ផលិតករល្បីៗ សុទ្ធតែបានបង្ហាញខ្លួនច្រៀងរាំ និងឡើងប្រគល់ប័ណ្ណសរសើរធ្វើឲ្យព្រឹត្តិការណ៍រៃអង្គាសប្រាក់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាមួយនេះ ចម្រុះដោយបុគ្គលល្បីៗ ក្នុងពិភពសិល្ប:យ៉ាងកម្រ។ ក្នុងនោះសូម្បី ក្រុមកំប្លែងពែកមី ក៍បង្ហាញខ្លួនមួយក្រុមធំ និងនៅសម្ដែងដល់ម៉ោងជាង១១យប់ផងដែរ។
តោះមើលសកម្មភាពខ្លះៗក្នុងព្រឹត្តិការណ៍នេះ ៖

មតិយោបល់