ព័ត៌មានសិល្បៈ និងកម្សាន្ត

ជី ដេវីត បង្អួតគំរូហាងលក់សម្លៀកបំពាក់ថ្មី ពោរពេញដោយការច្នៃប្រឌិតបែបសម័យថ្មី

(ភ្នំពេញ)៖ ចាប់តាំងពីក្លាយជាតារាចម្រៀងឯករាជ្យ មិនជ្រកក្រោមផលិតកម្មណាមួយមក ពេលនេះតារាចម្រៀង ជី ដេវីត បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ជាបន្តបន្ទាប់ នូវសមិទ្ធផលថ្មីៗរបស់គេ។ ក្នុងនោះ បន្ទាប់ពីបង្អួតផ្ទះវីឡាហើយនោះ នៅពេលនេះលោកបានបង្ហាញគំរូហាងបែបទំនើបទាន់សម័យមួយ សម្រាប់លក់សម្លៀកពាក់នាពេលខាងមុខ។

តារាប្រុសខ្ពស់សង្ហារូបនេះក៏បានធ្វើឲ្យមហាជនអ្នកគាំទ្ររូបលោកមានការភ្ញាក់ផ្អើលជាថ្មីជាមួយនឹងការបើកបង្ហាញនូវគំរូហាងខោអាវថ្មីមួយទៀត។ លើសពីនេះទៅទៀត គ្រាន់តែឃើញគំរូហាងនេះក៏ដឹងថាមានលក្ខណហាយសូទាន់សម័យខ្លាំងបាត់ទៅហើយ ដោយរូបភាពរំលេចនូវភាពទាន់សម័យ មានទាំង Logo ឈ្មោះផុសពីជញ្ជីង របស់លោក ជី ដេវីត ផ្ទាល់ មានបូបាច់រចនាបែបទំនើបយុវវ័យ បានឃើញហើយគឺត្រជាក់ចិត្តតែម្ដង។

ជាតារាចម្រៀងប្រុសរ៉េបឯករាជ្យមួយរូប លោក ជី ដេវីត សព្វថ្ងៃកំពុងទទួលជោគជ័យខ្លាំងទាំងជីវិតសិល្បៈនិងការរកស៊ីជាពិសេសលោកទទួលបានការងារជាអ្នកតំណាងប្រេនល្បីៗជាច្រើន បូករួមទាំងជីវិតស្នេហាដ៏ស្រស់បំព្រងជាមួយគូស្នេហ៍ កញ្ញា ទេព បូព្រឹក្ស ផងដែរ។ ជាមួយគ្នានេះ ដូចដែរអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបនេះបានដឹងមកហើយថា នាពេលថ្មីៗកន្លងទៅនេះ លោក ជី ដេវីត ក៏ទើបតែទទួលបានកាដូដ៏ធំក្នុងថ្ងៃគម្រប់ខួបស្នេហារយៈពេល៥ឆ្នាំរបស់លោកពីដៃគូ គឺផ្ទះវីឡារហូតទៅដល់៥ខ្នងជាចំណងដៃនៃក្តីស្រលាញ់របស់លោកជាមួយកញ្ញា ទេព បូព្រឹក្ស ដែលធ្វើឲ្យអ្នកគាំទ្រចូលរួមសាទរមិនស្ទើរផងដែរ៕

មតិយោបល់